កូរ៉េខាងជើងបានឆ្លើយតបទៅនឹងសំណើរចរចាររបស់អាមេរិក

Chia sẻ
(VOVWORLD) - អនុរដ្ឋមន្រ្តីទីមួយនៃ ក្រសួងការបរទេសកូរ៉េខាងជើងលោកស្រី Choe Son-hui បានសង្កត់ធ្ងន់ថាវា នឹងជាកំហុសមួយប្រសិនបើអាមេរិកនៅតែគិតថា“ ការចរចានៅតែមានអត្ថ ប្រយោជន៍”ជាមួយប្រទេសកូរ៉េខាងជើងនិង បន្ថែមថាទីក្រុងព្យុងយ៉ាងបាន បង្កើតកាលវិភាគយុទ្ធសាស្ត្រលម្អិតដើម្បី គ្រប់គ្រងការគំរាមកំហែងរយៈពេលវែងពីសហរដ្ឋអាមេរិក" ។ 
កូរ៉េខាងជើងបានឆ្លើយតបទៅនឹងសំណើរចរចាររបស់អាមេរិក - ảnh 1 អនុរដ្ឋមន្រ្តីទីមួយនៃ ក្រសួងការបរទេសកូរ៉េខាងជើងលោកស្រី Choe Son-hui (រូបថត៖ AP)

ក្នុងសេចក្តីថ្លែងការណ៍មួយដែលចុះផ្សាយដោយទីភ្នាក់ ងារសារព័ត៌មានកណ្តាលកូរ៉េខាងជើង (KCNA) កាលពីថ្ងៃទី ៤ ខែកក្កដា អនុរដ្ឋមន្រ្តីទីមួយនៃ ក្រសួងការបរទេសកូរ៉េខាងជើងលោកស្រី Choe Son-hui បានសង្កត់ធ្ងន់ថាវា នឹងជាកំហុសមួយប្រសិនបើអាមេរិកនៅតែគិតថា“ ការចរចានៅតែមានអត្ថ ប្រយោជន៍”ជាមួយប្រទេសកូរ៉េខាងជើងនិង បន្ថែមថាទីក្រុងព្យុងយ៉ាងបាន បង្កើតកាលវិភាគយុទ្ធសាស្ត្រលម្អិតដើម្បី គ្រប់គ្រងការគំរាមកំហែងរយៈពេលវែងពីសហរដ្ឋអាមេរិក"។

លោកស្រីបាន សង្កត់ធ្ងន់ថាប្រទេសកូរ៉េខាងជើង "មិនមានអារម្មណ៍ថាចាំបាច់ត្រូវអង្គុយ ចរចាដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិកនោះទេ" ពីព្រោះទីក្រុងវ៉ាស៊ីនតោន បានចាត់ទុកថាការសន្ទនាជាមួយក្រុងព្យុងយ៉ាងដូចជា«ឧបករណ៍សម្រាប់គោលបំណងនយោបាយតែប៉ុណ្ណោះ»។ ការថ្លែងនេះត្រូវបានលោកស្រី Choe Son-hui ធ្វើឡើងមួយថ្ងៃបន្ទាប់ពី អតីតទីប្រឹក្សាសន្តិសុខជាតិ អាមេរិកលោក John Bolton បានឲ្យដឹងថាប្រធានាធិបតីអាមេរិកលោក Donald Trump អាចជួបពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងជើងលោក Kim Jong-Un ប្រដូចជា«ការភ្ញាក់ផ្អើលមួយនៅក្នុងខែតុលាខាងមុខនេះ»៕

ប្រតិកម្មទៅវិញ