កូរ៉េខាងជើងបាញ់បង្ហោះកាំជ្រួចមីស៊ីល

Chia sẻ
(VOVworld) - ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់
កូរ៉េខាងត្បូង នាថ្ងៃទី១៨ មិនា បានផ្សាយព័ត៌មានថា
កូរ៉េខាងជើងបានបាញ់បង្ហោះកាំជ្រួចមីស៊ីលមួយគ្រាប់
ទៅកាន់តំបន់សមុទ្រភាគខាងកើតប្រទេសនេះហើយ
កាំជ្រួចមីស៊ីលនេះ បានហើចម្ងាយ៨០០គីឡូម៉ែត្រ។
កូរ៉េខាងជើងបាញ់បង្ហោះកាំជ្រួចមីស៊ីល - ảnh 1
សារព័ត៌មានផ្សាយអំពីការបាញ់បង្ហោះកាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើង (រូបថត៖Reuters)

(VOVworld) - ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូង នាថ្ងៃទី១៨ មិនា
បានផ្សាយព័ត៌មានថា កូរ៉េខាងជើងបានបាញ់បង្ហោះកាំជ្រួចមីស៊ីលមួយគ្រាប់ទៅ
កាន់តំបន់សមុទ្រភាគខាងកើតប្រទេសនេះហើយកាំជ្រួចមីស៊ីលនេះ បានហើ
ចម្ងាយ៨០០គីឡូម៉ែត្រ។បម្រែបម្រួលនេះប្រព្រឹត្តទៅប៉ុន្មានថ្ងៃក្រោយពីមេដឹកនាំ
ប្រទេសនេះលោក Kim Jong-un បញ្ជាណែនាំឲ្យដំណើរការសាកល្បង មីស៊ីលនិង
ក្បាលគ្រាប់នុយក្លេអ៊ែរ។
ក្នុងពេលនោះ នាថ្ងៃទី១៧ មិនា រុស្ស៊ីបានឡើងសម្លេងប្រឆាំងជំទាស់វិធានការ
ដាក់ទ័ណ្ឌកម្មដោយឯកតោភាគីរបស់អាមេរិកប្រឆាំងនឹងកូរ៉េខាងជើង។អ្នកនាំ
ពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានឲ្យដឹងថា រុស្ស៊ី មិន
យល់ព្រមជាមួយវិធានការដាក់ទ័ណ្ឌកម្មដោយឯកតោភាគីទៅលើប្រទេសណា
មួយឡើយ។តាមលោកស្រី Zakharova ថា រាល់វិធានការដាក់ទ័ណ្ឌកម្ម ទៅលើកូរ៉េ
ខាងជើងត្រូវជាសេចក្ដីសំរេចរួមរបស់សហគមន៍អន្តរជាតិទាំងមូល ហើយត្រូវបាន
អនុម័តដោយក្រុមប្រឹក្សាសន្តិសុខអ.ស.ប សំដៅកែលំអរស្ថាន ការណ៍និងដោះ
ស្រាយភាពតានតឹងនៅឧបទ្វីបកូរ៉េ។
នាថ្ងៃដដែល ចិនក៏បានប្រឆាំងជំទាស់បទដាក់ទ័ណ្ឌកម្មថ្មីរបស់អាមេរិកតម្រង់
ទៅលើកូរ៉េខាង ជើង ដោយចាត់ទុកថា អំពើនេះរបស់វាស៊ីនតោនអាចធ្វើឲ្យភាព
តានតឹងកើនឡើងនៅឧបទ្វីប កូរ៉េ៕

ប្រតិកម្មទៅវិញ