កូរ៉េខាងជើងទាមទារ ឲ្យ សហរដ្ឋអាមេរិកបោះបង់ចោលគោលនយោបាយអរិភាព

Chia sẻ
(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មានកណ្តាលរបស់កូរ៉េខាងជើង (KCNA) កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា បានដកស្រង់សម្តីរបស់ លោក  Kim Kye- Gwan អតីតបេសកជនពិសេសទទួលបន្ទុកនុយក្លេអ៊ែរកូរ៉េខាងជើង ដោយបានអះអាងថាអាមេរិកនិងកូរ៉េខាងជើងបានជួបពិភាក្សាគ្នាចំនួន ៣ ដងចាប់តាំងពីខែឧសភាឆ្នាំ២០១៨ កន្លងទៅ ប៉ុន្តែរហូតមកដល់ពេលនេះ ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរនៅតែមិនមានការរីកចម្រើនគួរឱ្យកត់ សម្គាល់នោះទេ។
កូរ៉េខាងជើងទាមទារ ឲ្យ សហរដ្ឋអាមេរិកបោះបង់ចោលគោលនយោបាយអរិភាព - ảnh 1 លោក  Kim Kye- Gwan ទីប្រឹក្សាការបរទេសរបស់កូរ៉េខាងជើង (រូបដត៖ Yonhap)

កិច្ចប្រជុំកំពូលទាំងពីរនាពេលថ្មីៗនេះគ្រាន់តែបម្រើតែផលប្រយោជន៍របស់អាមេរិកតែប៉ុណ្ណោះ។ ហេតុដូច្នេះហើយបានជា ឥឡូវនេះកូរ៉េខាងជើង មិនសូវមានបំណងចង់រៀបចំកិច្ចប្រជុំនានាដែលគ្មានលទ្ធផលជាមួយសហរដ្ឋអាមេរិក   ជាបន្តទៀតឡើយ ហើយមិនបានផ្តល់ឱកាសដល់ប្រធានាធិបតីអាមេរិកបន្ថែមទៀតដើម្បី“ បង្អួត” អំពីសមិទ្ធិផលនានា ប្រសិនបើភាគីកូរ៉េខាងជើងមិនមានផលប្រយោជន៍អ្វីទាំងអស់នោះ ។ ទីប្រឹក្សាក្រសួងការបរទេសរូបនេះក៏បានចោទប្រកាន់សហរដ្ឋអាមេរិកដែលបានធ្វើឱ្យសាធារណៈមតិជឿជាក់ដោយចេតនាថាមានវឌ្ឍនភាពក្នុងបញ្ហានុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ សំដៅពន្យារពេលព្រមទាំងដាស់តឿនឱ្យសហរដ្ឋអាមេរិកលុបចោលគោលនយោបាយអរិភាពរបស់ខ្លួនចំពោះកូរ៉េខាងជើង ប្រសិនបើភាគីអាមេរិកមានបំណងចង់ធ្វើកិច្ចសន្ទនាពិតប្រាកដផងដែរ៕

ប្រតិកម្មទៅវិញ