ក្រិកអះអាងនូវសុវត្ថិភាពចំពោះមុខសេចក្តីសម្រេចថ្មីរបស់ ECB

Chia sẻ

(VOVworld) – នាថ្ងៃទី ៤ កុម្ភៈ ក្រសួងហិរញ្ញវត្ថុក្រិកបាន
នាំចេញសេចក្តីប្រកាស ដែលអះអាងថា៖ កាយវិការថ្មី
របស់ធនាគារកណ្ដាលអឺរ៉ុប (ECB) ដែលរារាំងបណ្ដា
ធនាគារក្រិកទទួលបានប្រភពទុនកម្ចីថ្មី មិននាំមកការ
លំបាកណាមួយសំរាប់មណ្ឌល ហិរញ្ញវត្ថុនៃប្រទេសនេះឡើយ។


ក្រិកអះអាងនូវសុវត្ថិភាពចំពោះមុខសេចក្តីសម្រេចថ្មីរបស់ ECB  - ảnh 1
ក្រិកអះអាងនូវសុវត្ថិភាពចំពោះមុខសេចក្តីសម្រេចថ្មីរបស់ ECB (Image: VNA)

(VOVworld) – នាថ្ងៃទី ៤ កុម្ភៈ ក្រសួងហិរញ្ញវត្ថុក្រិកបាននាំចេញសេចក្តីប្រកាស
ដែលអះអាងថា៖ កាយវិការថ្មីរបស់ធនាគារកណ្ដាលអឺរ៉ុប (ECB) ដែលរារាំងបណ្ដា
ធនាគារក្រិកទទួលបានប្រភពទុនកម្ចីថ្មី មិននាំមកការលំបាកណាមួយសំរាប់មណ្ឌល ហិរញ្ញវត្ថុនៃប្រទេសនេះឡើយ។ សេចក្តីប្រកាសពោលខាងលើបានលើកច្បាស់ថា៖ មណ្ឌលហិរញ្ញវត្ថុរបស់ក្រិកត្រូវបានការពារដោយគ្រប់គ្រាន់និងមានប្រភពទុនផ្សេងៗ
ទៀត។ សេចក្តីប្រកាសនេះត្រូវបាននាំចេញបន្ទាប់ពីការពិភាក្សារវាងរដ្ឋមន្ត្រីក្រសួង
ហិរញ្ញវត្ថុក្រិក លោក Yanis Varoufakis និងប្រធាន ECB លោក Mario Draghi នៅទីក្រុង
Frankfurt (អាល្លឺម៉ង់)។ ទោះបីជា រដ្ឋអំណាច Athens សម្តែងសុទិដ្ឋិនិយម ក្រោយពី
កិច្ចប្រជុំនេះក្តីប៉ុន្តែ  ECB បានប្រកាសមិនទិញប័ណ្ណជាតិរបស់រដ្ឋាភិបាលក្រិក
ព្រមទាំង មិនអនុញាត្តឲ្យ Athens ប្រើប្រាស់ប័ណ្ណជាតិរដ្ឋាភិបាល ឬ ប័ណ្ណជាតិដែល
ត្រូវបានរដ្ឋាភិបាលធានាដើម្បីខ្ចីប្រាក់។ ECB បានឲ្យដឹងថា៖ យថាទស្សន៍ចាប់ផ្តើម
ការចរចារឡើងវិញស្តីអំពីកញ្ចប់ជំនួយឧបត្ថម្ភមានតំលៃ២៤០ពាន់លាន់អឺរ៉ូសំរាប់
ក្រិកមិនគួរឲ្យទុកចិត្តទេព្រមទាំងអំពាវនាវឲ្យធនាគារក្រិកប្រើប្រាស់ប័ណ្ណហ៊ុន
ផ្សេងៗទៀតធ្វើជាទ្រព្យសម្បត្តិបញ្ចាំកម្ចី៕

ប្រតិកម្មទៅវិញ