កម្លាំងឆ្មាំការពារជាតិចំនួន ១៥,០០០ នាក់ត្រូវបានដាក់ពង្រាយនៅថ្ងៃនៃការចួលកាន់តំណែងប្រធានាធិបតីអាមេរិកដែលជាប់ឆ្នោតថ្មី

Chia sẻ
(VOVWORLD) - កម្លាំងឆ្មាំការពារជាតិប្រមាណជា ១៥.០០០ នាក់អាចត្រូវបានដាក់ពង្រាយនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី នៅក្នុងថ្ងៃចូលកាន់តំណែងប្រធានាធិបតីអាមេ   រិកនៅថ្ងៃទី ២០ ខែមករាខាងមុខនេះ។
កម្លាំងឆ្មាំការពារជាតិចំនួន ១៥,០០០ នាក់ត្រូវបានដាក់ពង្រាយនៅថ្ងៃនៃការចួលកាន់តំណែងប្រធានាធិបតីអាមេរិកដែលជាប់ឆ្នោតថ្មី - ảnh 1សន្តិសុខត្រូវបានពង្រឹងនៅវ៉ាស៊ីនតោនឌីស៊ីបន្ទាប់ពីកុប្បកម្មនៅថ្ងៃទី ៦ មករា (រូបថត៖ Reutes)

ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃទី ១១ ខែមករា ប្រមុខកម្លាំងឆ្មាំការពារជាតិអាមេរិក លោកឧត្តមសេនីយ៍ Daniel Hokanson បានឲ្យដឹងថាកម្លាំង ឆ្មាំការពារជាតិចំនួន ៦.០០០ នាក់បានមានវត្តមាននៅទីក្រុងវ៉ាស៊ីនតោនឌីស៊ីនិងកម្លាំងឆ្មាំការពារជាតិប្រមាណ ១ ម៉ឺននាក់ទៀត នឹងត្រូវបានបញ្ចូលបន្ថែមនៅចុងសប្តាហ៍នេះ។  

នៅថ្ងៃដដែលនោះ អ្នករៀបចំផែន ការបានប្រកាសប្រធានបទនៃពិធីចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតលោក ចូបៃដិន នឹងមានពាក្យស្លោកថា “អាមេរិកឯកភាព” ( America United)។ អ្នករៀបចំផែនការកំពុងកែតម្រូវពិធីចូលកាន់តំណែងនេះ ដើម្បីរួមបញ្ចូលជាមួយនឹងវិធានការណ៍ការពារសុវត្ថិភាពដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ១៩ ក្នុងនោះអំពាវនាវឲ្យប្រជាជន អាមេរិកទស្សនាពិធីនេះតាមរយៈកញ្ចក់ទូរស្សន៍នៅតាមផ្ទះ ហើយចំនួនសំបុត្រដែលបានផ្តល់ឱ្យសមាជិកសភា ក៏ត្រូវបានកំណត់គួរឲ្យកត់សំគាល់ផងដែរ៕

ប្រតិកម្មទៅវិញ