សន្និសីទកាសែតអំពីកម្មវិធីសិល្បៈ "មាតុប្រទេសនិងអ្នកម្ដាយ" (រូបថត៖ qdnd.vn) |
កម្មវិធីសិល្បៈពិសេស “លាន់លឺខ្សែចង្វាក់មាតុប្រទេស” លើកទី២ ក្រោម ប្រធានបទ “មាតុប្រទេសនិងអ្នកម្ដាយ” នឹងប្រព្រឹត្តទៅនាយប់ថ្ងៃទី៦ មករា នៅ រោងមហោស្រពហាណូយ។ នេះជាសកម្មភាពស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណី ២០១៨និងរំលឹកខួបលើកទី៨៨ទិវាបង្កើតបក្សកុម្មុយនីស្តវៀតណាម (ថ្ងៃទី៣ កុម្ភៈ)។
កម្មវិធីនេះនឹងរួមចំណែកបំភ្លឺសេចក្ដីស្នេហ៍ចំពោះស្រុកកំណើត មាតុ ប្រទេស ការដឹងគុណនិងមោទនភាពអំពីវីរៈអ្នកម្ដាយវៀតណាម ក៏ដូចជាបំពេញ បន្ថែមកម្លាំងនិងការជឿទុកចិត្តសំរាប់ប្រជាជនគ្រប់រូបក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេសសព្វថ្ងៃ។
កម្មវិធីនេះនឹងត្រូវបានផ្សាយផ្ទាល់តាមបណ្ដាញអ៊ីនធឺណែតដើម្បីជនរួមជាតិវៀតណាមនៅឯបរទេសតាមដានទស្សនានៅវ៉ែបសាយ www.vtc.com.vn និង www.toquoc.vn ៕