កម្មវិធីសិល្បៈពិសេស “និទាឃរដូវ Truong Sa” លើកទី ១១- ឆ្នាំ ២០២៣

Chia sẻ
(VOVWORLD) - កម្មវិធី“និទាឃរដូវ Truong Sa” ដែលបានប្រព្រឹត្តិទៅនាយប់ថ្ងៃទី ៨ មករា នៅទីក្រុងហាណូយ។ កម្មវិធីនេះមាន៣ជំពូកគឺ៖ មាតុភូមិក្រឡែកមើលពីសមុទ្រ; Truong Sa ជាទីស្រឡាញ់; វៀតណាមជាមួយនឹងបំណងប្រាថ្នាឆ្ពោះទៅមុខ។
កម្មវិធីសិល្បៈពិសេស “និទាឃរដូវ Truong Sa” លើកទី ១១- ឆ្នាំ ២០២៣ - ảnh 1ការសម្តែងសិល្បៈនៅក្នុងកម្មវិធី។ រូបថត៖ Phuong Hoa/TTXVN

ក្នុងជំពូកនីមួយៗ តារាចម្រៀង និងសិល្បករល្បីៗបាននាំមកជូនទស្សនិកជននូវបទចម្រៀងវីរៈភាព បង្ហាញពីក្តីស្រឡាញ់  ចំពោះសមុទ្រ និងកោះមាតុភូមិ។ ទៅទស្សនាកម្មវិធី  Nguyen Ba Khai និស្សិតនៃបណ្ឌិត្យសភាសារព័ត៌មាន និងឃោសនាការបានសម្តែងថា៖ “ខ្ញុំមិនដែលមានឱកាសទៅលេង Truong Sa ទេ។ ការមកទស្សនា Truong Sa គឺជាក្តីសុបិនដ៏ធំរបស់ខ្ញុំ។ ក្នុងឆ្នាំ ២០១៤ - ២០១៥ នៅពេលដែលសមុទ្រខាងកើតគឺជាចំណុចក្តៅមួយ ប្រជាជនទូទាំងប្រទេសបាន ផ្តោតអារម្មណ៍ទៅរកកោះសមុទ្រ ហើយត្រូវបានទស្សនាភាពយន្តឯកសារ របាយការណ៍ ក៏ដូចជាការរាយការណ៍ព័ត៌មានជារៀងរាល់ថ្ងៃ ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះស្មារតីវីរភាពដែលមិនអាចកាត់ថ្លៃបានរបស់យុទ្ធជននៃកងទ័ពជើងទឹកប្រជាជននៅ Truong Sa។ ខ្ញុំតែងតែសង្ឃឹមថា នាពេលខាងមុខនេះ ខ្ញុំអាចរួមដំណើរជាមួយគណៈប្រតិភូទៅទស្សនកិច្ចនៅ Truong Sa”៕

ប្រតិកម្មទៅវិញ