|
កម្មវិធីសិល្បៈតូរ្យតន្ត្រី «ភាពស្អាតឆើតឆាយនៅ Ha Long ឆ្នាំ ២០១៧» (phapluatplus.vn) |
(VOVworld) – ខេត្ត Quang Ninh នឹងរៀបចំកម្មវិធីសិល្បៈតូរ្យតន្ត្រី «ភាពស្អាតឆើតឆាយនៅ Ha Long ឆ្នាំ ២០១៧» ជំនួសឲ្យកម្មវិធីសិល្បៈ Carnaval ប្រចាំឆ្នាំ។ ព្រឹត្តិការណ៍នេះនឹងអូសបន្លាយពីថ្ងៃទី ២៨ មេសា ដល់ទី ៧ ឧសភា នៅទីក្រុង Ha Long និងទីក្រុង Mong Cai។ នេះគឺជាព័ត៌មានដែលត្រូវ បានប្រកាសនៅសន្និសីទកាសែតអំពីសប្តាហ៍ទេសចរណ៍ទីក្រុង Ha Long - ខេត្ត Quang Ninh ឆ្នាំ ២០១៧» នាថ្ងៃទី ១៧ មេសា។ ថ្លែងមតិនៅទីនេះ លោក Nguyen Ngoc Minh នាយករងក្រុមហ៊ុមចំកាត់ «ព្រះអាទិត្យ Ha Long» បានឲ្យ ដឹងថា៖
«នេះគឺជាកម្មវិធីដោយទ្រង់ទ្រាយធំរបស់ខេត្ត Quang Ninh ដូច្នេះ ការងារ ត្រៀមរៀបចំដ៏ល្អនិងជំនាញណាស់។ រាល់ការងារនេះត្រូវបានត្រួតពិនិត្យយ៉ាង ម៉ត់ចត់។ នេះគឺជាកម្មវិធីដើម្បីផលប្រយោជន៍របស់សហគមន៍ទីក្រុង Ha Longដោយហេតុនេះ យើងនឹងមិនលក់សំបុត្រទេ៕»