កម្មវិធីសិល្បៈ “ទីក្រុងពោរពេញទៅដោយភក្តីភាព-តភ្ជាប់សេចក្តីស្រឡាញ់រាប់អាន” ឆ្នាំ ២០១៩

Chia sẻ

(VOVWORLD) -  នារសៀលថ្ងៃទី ១០ ខែ តុលា  គណៈកម្មាធិ ការរណសិរ្សមាតុភូមិវៀតណាម ទីក្រុងហូជីមិញបានរួមសហការជាមួយទូរទស្សន៍ហូជីមិញ រៀបចំសន្និសីទសារព័ត៌មាន ណែនាំកម្មវិធីសម្តែងសិល្បៈ ក្រោមប្រធានបទ “ទីក្រុងពោរពេញទៅដោយភក្តីភាព-តភ្ជាប់សេចក្តីស្រឡាញ់រាប់អាន” លើកទី ១៩ ឆ្នាំ ២០១៩ ដោយមានគោលបំណង ចលនាជួយឧបត្ថម្ភមូលនីធិ “ដើម្បីជនក្រីក្រ”។

លោកស្រី Trieu Le Khanh អនុប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀត ណាមនៃទីក្រុងហូជីមិញបានមានប្រសាសន៍ថា កម្មវិធីនេះមានគោលបំណងអំពាវនាវដល់ប្រជាជនទីក្រុងហូជីមិញ បន្តគាំទ្រដល់មូលនិធិ “ដើម្បីជនក្រីក្រ” សំដៅថែទាំដល់តម្រូវការជាក់ស្តែងរបស់គ្រួសារក្រីក្រ គ្រួសារជួបការលំបាក ដើម្បីរួមចំណែកជួយពួកគេឱ្យរួចផុតពីភាពក្រីក្រប្រកបដោយចីរភាព ដោយអនុលោមតាមគោលនយោបាយកាត់បន្ថយភាពក្រីក្រពហុវិស័យ របស់ទីក្រុង ចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០២០។ កម្មវិធីនេះបានបង្ហោះនូវសារនៃសេចក្តីស្រឡាញ់រាប់អានរបស់ប្រជាជនទីក្រុង ឆ្ពោះទៅរកការផ្សព្វផ្សាយប្រពៃណីនៃការដឹងគុណ បង្កើតការស្រុះចិត្តគំនិតគ្នា រួមទាំងវិធានការយ៉ាងសកម្ម របស់ប្រជាជនទីក្រុងក្នុងការគាំទ្រមូលនិធិ "ដើម្បីជនក្រីក្រ"។

កម្មវិធីនេះនឹងប្រព្រឹត្តទៅនៅសាលមហោស្រពស្ថានីយ៍ទូរទស្សន៍ហូជីមិញ (សង្កាត់ ១) នៅម៉ោង ១៩ និង ៣០ ថ្ងៃទី ២៤ ខែតុលា៕

 

 

ប្រតិកម្មទៅវិញ