កម្មវិធីវិសេសវិសាល “វប្បធម៌ចម្រុះពណ៌របស់បណ្ដាជនជាតិវៀតណាម”

Chia sẻ
(VOVWORLD) - គណៈចាត់តាំងនឹងបង្កើតឡើងវិញនូវលំហបរិយាកាសនៃផ្សារណាត់តំបន់ខ្ពង់រាបដ៏ពោរពេញទោដោយពណ៌វប្បធម៌របស់បណ្ដាជនជាតិភាគពាយ័ព្យនិងឦសាន។ 

កម្មវិធី “វប្បធម៌ចម្រុះពណ៌របស់បណ្ដាជនជាតិវៀតណាម” ដើម្បីជួយជ្រោមជ្រែងនិងអបអរសាទរទិវាវប្បធម៌បណ្ដាជនជាតិវៀតណាម (ថ្ងៃទី ១៩ មេសា) បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១ ខែមេសា ដល់ថ្ងៃទី ៣ ខែឧសភា នៅភូមិវប្បធម៌-ទេសចរណ៍បណ្ដាជនជាតិវៀតណាម (ទីរួមស្រុក Son Tay ទីក្រុងហាណូយ)។ កម្មវិធីនេះរួមមានសកម្មភាពដ៏វិសេសវិសាលនិងគួរឲ្យទាក់ទាញជាច្រើន។

ជាពិសេសក្នុងឱកាសទិវាបុណ្យ ៣០ មេសា- ១ ឧសភា នឹងមានសកម្មភាពស្នូល «ផ្សារតំបន់ខ្ពង់រាប - Son La កន្លែងណាត់ជួបគ្នា»។ គណៈចាត់តាំងនឹងបង្កើតឡើងវិញនូវលំហបរិយាកាសនៃផ្សារណាត់តំបន់ខ្ពង់រាបដ៏ពោរពេញទោដោយពណ៌វប្បធម៌របស់បណ្ដាជនជាតិភាគពាយ័ព្យនិងឦសាន។ កម្មវិធី “ពណ៌នៃផ្សារណាត់” របស់សហគមន៍បណ្ដាជនជាតិភាគខាងជើង រួមមានការសំដែងបទចម្រៀង របាំប្រជាប្រិយ ការផ្លាស់ប្តូវប្បធម៌រវាងសហគមន៍បណ្ដាជនជាតិ លើកសរសើរមាតុភូមិ អត្តសញ្ញាណជនជាតិភាគតិចក្នុងតំបន់។ ប្រជាជនក៏នឹងចូលរួមលេងល្បែងប្រជាប្រិយជាច្រើនជាមួយភ្ញៀវទេសចរផងដែរ៕

ប្រតិកម្មទៅវិញ