កម្មវិធីពិភាក្សាលើការលើកកម្ពស់សមត្ថភាពឌីជីថលសម្រាប់យុវជន

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១៤ ខែកញ្ញា នៅទីស្នាក់ការរដ្ឋសភា មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ បានបើកកិច្ចពិភាក្សា “ពង្រឹងសមត្ថភាពឌីជីថលសម្រាប់យុវជន”។
កម្មវិធីពិភាក្សាលើការលើកកម្ពស់សមត្ថភាពឌីជីថលសម្រាប់យុវជន - ảnh 1ទិដ្ឋភាពនៃជំនួបពិភាក្សា (រូបថត៖ Nghia Duc)

ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌនៃវេទិកាសមាជិកសភាវ័យក្មេងសកលលើកទី៩ ដោយរដ្ឋសភាវៀតណាមទទួលរៀបចំនៅទីក្រុងហាណូយ។ ចូលរួមក្នុងកិច្ចពិភាក្សានេះមានវត្តមានប្រធានសហភាពអន្តរសភា Duarte Pacheco; អគ្គលេខាធិការនៃសហភាពអន្តរសភា លោក Martin Chungong; ប្រតិភូអន្តរជាតិចំនួន ១២០ នាក់ និងប្រតិភូវៀតណាមជាង ៣០០ នាក់។

ក្នុងសុន្ទរកថាបើក លោក Bui Quang Huy លេខាទីមួយនៃមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ ប្រធានគណៈកម្មាធិការជាតិសម្រាប់យុវជនវៀតណាមបានសង្កត់ធ្ងន់លើនិន្នាការចាំបាច់នៃការផ្លាស់ប្តូរឌីជីថល និងតួនាទីរបស់យុវជនក្នុងដំណើរការនេះ៖

“ការផ្លាស់ប្តូរឌីជីថលគឺជាបញ្ហាប្រឈមមួយ ប៉ុន្តែសំខាន់ជាងនេះទៅទៀត វាគឺជាឱកាសសម្រាប់យុវជនដើម្បីឈានទៅកាន់តែលឿន បង្កើតភាពទម្លុះទម្លាយ បង្កើតតម្លៃថ្មី រួមចំណែកដល់ភាពរឹងមាំ និងវិបុលភាពរបស់ប្រទេសជាតិនាពេលខាងមុខ”។

កម្មវិធីពិភាក្សាលើការលើកកម្ពស់សមត្ថភាពឌីជីថលសម្រាប់យុវជន - ảnh 2លេខាទីមួយនៃមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ លោក Bui Quang Huy ថ្លែងមតិក្នុងពិធីបើកកិច្ចពិភាក្សា (រូបថត៖ Nghia Duc)

ដោយសង្កត់ធ្ងន់លើតួនាទីនៃការអប់រំ និងបណ្តុះបណ្តាលក្នុងការលើកកំពស់សមត្ថភាពឌីជីថលក្នុងការលើកកម្ពស់សមត្ថភាពនៃការប្តូរឌីជីថល និងនវានុវត្តន៍នាបច្ចុប្បន្ន ក្នុងបទបង្ហាញរបស់ខ្លួន បណ្ឌិត Truong Thanh Tung សាកលវិទ្យាល័យ Phenika បានចាត់ទុកថា៖ “ចាំបាច់ក្នុងការអនុវត្តបច្ចេកវិទ្យាគ្រប់គ្រងការបណ្តុះបណ្តាលពីកម្រិតវិទ្យាល័យ ឬនិយាយម្យ៉ាងទៀត អនុវត្តការផ្លាស់ប្តូរ ឌីជីថលក្នុងការបង្រៀនតាមសាលាវិទ្យាល័យនៃប្រទេសក្រីក្រ និងកំពុងអភិវឌ្ឍន៍ប្រកបដោយសមកាលកម្ម។ ការអនុវត្តការផ្លាស់ប្តូរឌីជីថលក្នុងការវាយតម្លៃការសិក្សា និងលទ្ធផលស្រាវជ្រាវនឹងជួយឱ្យដំណើរការស្រាវជ្រាវ កាត់បន្ថយហានិភ័យ និងបង្កើនលទ្ធភាពជោគជ័យ”។

បទបង្ហាញជាច្រើននៅក្នុងសិក្ខាសាលាបានលើកឡើងពីគុណសម្បត្តិ ការលំបាក បញ្ហាប្រឈម ក៏ដូចជាដំណោះស្រាយក្នុងការលើកកម្ពស់សមត្ថភាពឌីជីថលសម្រាប់យុវជន និងយុទ្ធសាស្ត្រកែលម្អសមត្ថភាពឌីជីថលសម្រាប់សង្គម។ នៅក្នុងកិច្ចពិភាក្សានេះ ប្រធានសហភាពសភាពិភពលោក លោក Duarte Pacheco បានសម្តែងនូវក្តីប្រាថ្នាថា “សមាជិកសភាទាំងអស់នឹងចូលរួមក្នុងដំណើរការផ្លាស់ប្តូរឌីជីថល។ ព្រោះសមាជិកសភាវ័យក្មេង គឺជាអនាគត ហើយសមាជិកសភាវ័យក្មេងម្នាក់ៗនឹងធ្វើអ្វីតាមបំណងនាំមកជូនសហគមន៍ សង្គម ដល់កូនចៅជំនាន់ក្រោយ។ ពោលគឺ សមាជិកសភាជាអ្នកបង្កើតលទ្ធផល តាមរយៈការសម្រេចចិត្ត តាមរយៈការរួមចំណែករបស់ខ្លួនដែរ”៕

ប្រតិកម្មទៅវិញ