|
ទិដ្ឋភាពនៃកម្មវិធីជួបប្រាស្រ័យនេះ (រូបថត៖voh.com.vn) |
(VOVworld) - ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៤០ទិវាបង្កើតទំនាក់ទំនង ការទូតវៀតណាម-ថៃ (ថ្ងៃទី៦ សីហា) នាថ្ងៃទី១៤ សីហា នៅទីក្រុងហូជីមិញ ភាគ
ខាងត្បូងវៀតណាម បានប្រព្រឹត្តទៅកម្មវិធីជួបប្រាស្រ័យវប្បធម៌ មិត្តភាព វៀត
ណាម-ថៃ។កម្មវិធីនេះរួមមានសកម្មភាពមានអត្ថន័យជាច្រើន ដូចជាពិព័រណ៍រូបថត
អំពីទំនាក់ទំនងវៀតណាម-ថៃ និងទឹកដី មនុស្សនៃប្រទេសទាំងពីរ និងការជួប
ប្រាស្រ័យសិល្បៈវៀតណាម-ថៃទៀតផង។សកម្មភាពទាំងនេះគឺសំដៅបង្កើនការ
យល់ដឹងគ្នារវាងប្រជាជននៃប្រទេសទាំងពីរ រួមចំណែកអភិវឌ្ឍន៍ទំនាក់ទំនង
សាមគ្គីភាពមិត្តភាពរវាងប្រជាជាតិទាំងពីរ៕