ក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណី២០១៨ខាងមុខ សួនឧទ្យាន Ho Tay នឹងរៀបចំ កម្មវិធី “បុណ្យ Tet ទិសខាងកើត” ដោយមានកម្មវិធីសិល្បៈវិសេសវិសាលនិង សកម្មភាពកំសាន្តគួរឲ្យទាក់ទាញជាច្រើន។ ក្រោមប្រធានបទ “បុណ្យ Tet ទិស ខាងកើត” នោះ សួនឧទ្យាន Ho Tay ត្រូវបានតុបតែងតាមលក្ខណៈវប្បធម៌ដ៏ ពិសេសដោយឡែកនៃប្រទេសភាគខាងកើតនានាដូចជា៖ ជប៉ុន កូរ៉េខាងត្បូង ចិន ម៉ុងហ្គោលីនិងវៀតណាម។ ជាពិសេស ក្នុងប៉ុន្មានថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណី កម្មវិធីជាច្រើនដូចជា៖ ការរាំរបាំតោ ការច្រៀង quan ho ការរាំរបាំប្រជាប្រិយ ការសម្ដែងរហ័សកម្ម ការប្រគុំតូរ្យតន្ត្រីដងវិថី និងការលេងល្បែងកំសាន្តជាដើម នឹងនាំមកនូវបរិយាកាស បុណ្យ Tet វៀតណាមដ៏វិសេសវិសាលចំពោះទស្សនិកជន៕