កម្មវិធី “និទាឃរដូវសម្រាប់ប្អូនកុមារ” លើកទី ១៥

Chia sẻ

(VOVWORLD) - នាយប់ថ្ងៃទី ៩ មករា នៅទីក្រុងហាណូយ ក្រុមប្រឹក្សានៃមូលនិធិគាំពារកុមារវៀតណាមបានសម្របសម្រួលជាមួយអង្គភាពផ្សេងៗ រៀបចំកម្មវិធីសិល្បៈលើកទី ១៥ “និទាឃរដូវសម្រាប់ប្អូនៗកុមារ” ដោយប្រធានបទ “ដើម្បីថ្ងៃស្អែកភ្លឺស្វាង”។

កម្មវិធី “និទាឃរដូវសម្រាប់ប្អូនកុមារ” លើកទី ១៥ - ảnh 1ការសម្តែងសិល្បៈក្នុងកម្មវិធី 

តាមរយៈបទយកការណ៍ខ្លីៗនៅក្នុងកម្មវិធី អ្នកទស្សនាអាចយល់ពីការឈឺចាប់ និងការបាត់បង់របស់ប្អូនៗកុមារក្នុងអំឡុងពេលឆ្លងរាលដាលជំងឺរាតត្បាតនេះ ហើយនៅពេលជាមួយគ្នានេះ មានអារម្មណ៍ថា មានការចែករំលែកភាពកក់ក្ដៅទឹកចិត្តសប្បុរធម៌និងការយកចិត្តទុកដាក់ពីសប្បុរសជន ភ្នាក់ងារ អង្គការ និងអាជីវកម្ម។ ថ្លែងមតិនៅកម្មវិធីនេះ អនុប្រធានរដ្ឋ លោកស្រី Vo Thi Anh Xuan ប្រធានក្រុមប្រឹក្សានៃមូលនិធិគាំពារកុមារវៀតណាមបានសង្កត់ធ្ងន់ថា៖ “ខ្ញុំសង្ឃឹមនិងជឿជាក់ថា អង្គការមហាជន គ្រួសារនិងសាលាសង្គមកិច្ច សប្បុរសជន បន្តយកចិត្តទុកដាក់ និងគាំទ្របុព្វហេតុនៃការថែទាំ ការអប់រំ និងការពារកុមារជាទូទៅ និងមូលនិធិគាំពារកុមារវៀតណាមនិយាយដោយឡែក។ គ្មានប្អូនៗកុមារណាមួយត្រូវទុកចោលនៅពីក្រោយឡើយ ហើយយើងត្រូវជួយក្មេងៗទាំងអស់ឲ្យរស់នៅ សិក្សារៀនសូត្រ ក្នុងស្ថានភាពល្អបំផុត ដើម្បីប្អូនៗអាចក្លាយជាពលរដ្ឋមានប្រយោជន៍សម្រាប់ប្រទេសជាតិទៅថ្ងៃអនាគត”។

តាមរយៈរៀបចំចំនួន ១៤ លើកមក កម្មវិធី “និទាឃរដូវដើម្បីប្អូនៗកុមារ” បានរៃអង្គាសប្រាក់បានជាង ១.២០០ ពាន់លានដុង និងជួយដល់កុមារប្រហែល ១ លាននាក់ តាមរយៈកម្មវិធីផ្សេងៗផងដែរ៕

ប្រតិកម្មទៅវិញ