(VOVworld) – នាថ្ងៃទី ២៦ មិថុនា អ្នកនាំពាក្យនៃកំលាំងប៉ូលីសជាតិកម្ពុជាឧត្តមសេនីយ៍
ទោ Kirth Chantharith បានឲ្យដឹងថា៖ កំលាំងប៉ូលីសប្រទេសនេះ ត្រៀមខ្លួនជាស្រេចធានា
សន្តិសុខក្នុងរយៈពេលយុទ្ធនាការឃោនារកសម្លេងឆ្នោត ក្នុងការបោះឆ្នោតរដ្ឋសភា
អាណត្តិទី ៥ ដែលគ្រោងនឹងប្រព្រឹត្តទៅ នាថ្ងៃទី ២៨ មិថុនា។ តាមឧត្តមសេនីយ៍ទោ
Kirth Chantharith ថា៖ បុគ្គលិកសន្តិសុខ ចំនួន ២ ម៉ឹននាក់នឹងត្រូវបានដាក់ពង្រាយក្នុង
រយៈពេល ១ ខែ យុទ្ធនាការឃោនាសម្លេងឆ្នោតដែលនឹងប្រព្រឹត្តទៅសំដៅធានាសន្តិសុខ
សំរាប់គណៈបក្សនយោបាយនិងអ្នកបោះឆ្នោតទាំងឡាយ។ ក្រៅពីនោះ បុគ្គលិកប្រដាប់
អាវុធចំនួន ៣ នាក់ នឹងត្រូវបានដាក់ពង្រាយនៅតាមទីតាំងបោះឆ្នោតនិមួយៗ។ តាមគណៈ
កម្មាធិការបោះឆ្នោតជាតិកម្ពុជាឲ្យដឹងថា៖ អ្នកបោះ ឆ្នោតកម្ពុជាចំនួន ៩ លាន ៧ សែន
នាក់ នឹងទៅបោះឆ្នោតរដ្ឋសភាលើកនេះ។ គណៈបក្សនយោបាយចំនួន ៨ នៅកម្ពុជានឹង
ចូលរូមការបោះឆ្នោតនេះ ដូចជា គណៈបក្សប្រជាជនកម្ពុជា (CPP) គណៈបក្សសង្គ្រោះជាតិ (CNRP) និង គណៈបក្ស FUNCINPEC ជាដើម៕
|
កំលាំងប៉ូលីសប្រទេសនេះ ត្រៀមខ្លួនជាស្រេចធានាសន្តិសុខក្នុង
រយៈពេលយុទ្ធនាការឃោនារកសម្លេងឆ្នោត ក្នុងការបោះឆ្នោតរដ្ឋសភា
(Image: Vietnamplus+) |