|
កម្ពុជានិងថៃបានជួបជាមួយគ្នាសំដៅខំប្រឹងប្រែងកសាងទំនុកទុកចិត្តរវាងកងទ័ពនៃប្រទេសទាំង ២ (Image: Vietnamplus) |
(VOVworld) – នាថ្ងៃទី ១២ វិច្ឆិកា បណ្ដាឧត្តមសេនីយ៍មេបញ្ជាការកងកំលាំង សមរភូមិមុខរបស់កម្ពុជានិងថៃបានជួបជាមួយគ្នាសំដៅខំប្រឹងប្រែងកសាង
ទំនុកទុកចិត្តរវាងកងទ័ពនៃប្រទេសទាំង ២ បន្ទាប់ពី តុលាកាយុត្តិធម៌អន្តរជាតិ
ICJ បានចេញសាលក្រមទាក់ទិនដល់អធិបតេយ្យភាពតំបន់ដីជំលោះជុំរិញ
ប្រាសាទព្រះវិហារ។ ភាគីទាំង ២ បានសន្យាបង្កើនសាមគ្គីភាពនិងកសាងទំនុក
ទុកចិត្តសំដៅជៀសវាងរាល់ជំលោះផ្សេងៗទៀតនាអនាគត។ ទន្ទឹមនឹងនោះ
ប្រទេសទាំង ២ ក៏បានឯកភាពប្រតិបត្តិតាមសាលក្រមរបស់ ICJ អំពីបញ្ហានេះ។
មុននោះ នាថ្ងៃទី ១១ វិច្ឆិកា ICJ បានចេញសាលក្រមដែលបានកំណត់ថា៖
កម្ពុជាមានអធិ បតេយ្យភាពទាំងមូលចំពោះតំបន់ដីជុំរិញប្រាសាទព្រះវិហារ។
ដោយហេតុនេះ ថៃត្រូវដកកងកំលាំងទាំងអស់ចេញពីតំបន់នេះ៕