លោក Ha Van Sieu អនុប្រធានអគ្គនាយកដ្ឋានទេសចរណ៍វៀតណាម |
នារសៀលថ្ងៃទី២០ ខែកក្កដា នៅទីក្រុង Can Tho គណៈកម្មាធិការប្រជាជនទីក្រុងបានសម្របសម្រួលជាមួយក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជារៀបចំសន្និសីទជំរុញការផ្សព្វផ្សាយទេសចរណ៍កម្ពុជាដោយប្រធានបទ “ទេសចរណ៍កម្ពុជា៖ គោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ស្និទ្ធិស្នាល និងស្រស់បំព្រង” (Visit Cambodia next – Safe, Warm, Clean and Green Tourism Destination)។
អញ្ជើញថ្លែងបើកសន្និសីទ លោក ថុក សុខុម អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា វៀតណាម និងកម្ពុជា បានគ្រប់គ្រងជំងឺរាតត្បាតកូវីដ ១៩ ប្រកបដោយប្រសិទ្ធភាព។ ទន្ទឹមនឹងនេះ ផ្នែកទេសចរណ៍ត្រូវបានស្ដារឡើងវិញ ហើយខ្សែទេសចរណ៍ព្រំដែនរបស់ប្រទេសទាំងពីរនៅតែមានសក្កានុពលជាច្រើន។ លោកថុក សុខុមបានស្នើឲ្យទីក្រុង Can Tho និងបណ្ដាខេត្តនៅតំបន់ដីសណ្ដទន្លេ Cuu Long នឹងបន្តជួយឧបត្ថម្ភ និងជួយសម្រួលដល់សហគ្រាស ទីភ្នាក់ងារទេសចរណ៍កម្ពុជាណែនាំ និងផ្សព្វផ្សាយផលិតផល និងទួរទេសចរណ៍។
ចំណែកឯលោក Ha Van Sieu អនុប្រធានអគ្គនាយកដ្ឋានទេសចរណ៍វៀតណាមមានជំនឿជាក់ថា ទេសចរណ៍វៀតណាម -កម្ពុជានឹងអភិវឌ្ឍយ៉ាងឆាប់រហ័សនាពេលខាងមុខ។ ជាពិសេសក្នុងឆ្នាំ ២០២២ រំលឹកខួបលើកទី ៥៥ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម និងកម្ពុជា ជាមួយនឹងសកម្មភាព និងព្រឹត្តិការណ៍វប្បធម៌ កីឡា និងទេសចរណ៍ជាច្រើន ក៏ដូចជាជំនួបជួបប្រាស្រ័យវប្បធម៌ ជំនួបជួបប្រាស្រ័យរវាងប្រជាជន នោះ ទេសចរណ៍វៀតណាម និងទេសចរណ៍អន្តរជាតិទទួលស្វាគមន៍ ភ្ញៀវទេសចរកម្ពុជានឹងមានការអភិវឌ្ឍយ៉ាងខ្លាំងក្លានាពេលខាងមុខ៕