កម្ពុជាកត់ត្រាករណីឆ្លងជម្ងឺ Covid-19 ជាង១០០០ករណី

Chia sẻ

(VOVWORLD) - គិតរហូតមកដល់ពេលនេះ កម្ពុជាមានអ្នកជម្ងឺឆ្លង Covid-19 សរុបចំនួន១០១១ នាក់។ ចំនួនករណីឆ្លងដែលពាក់ព័ន្ធដល់ “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ” បានឡើង ដល់ទៅ៥០១ករណី ដែលក្នុងនោះភាគច្រើនគឺជនជាតិចិន។

កម្ពុជាកត់ត្រាករណីឆ្លងជម្ងឺ Covid-19 ជាង១០០០ករណី - ảnh 1បុគ្គលិកពេទ្យកម្ពុជាធ្វើតេស្ត កូវីដ ១៩ ចំពោះបណ្ដាករណីដែលសង្ស័យឆ្លងវីរុស។ (រូបថត៖ VOV)
នាព្រឹកថ្ងៃទី៨ មីនា ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសពីការរកឃើញករណី ឆ្លង Covid-19 ក្នុងសហគមន៍ចំនួន២៤ករណីបន្ថែមទៀត នៅរាជធានីភ្នំពេញ ខេត្ត ព្រះសីហនុ ខេត្តកណ្ដាល ខេត្តកំពង់ចាម និងខេត្តកំពង់ធំ។
គិតរហូតមកដល់ពេលនេះ កម្ពុជាមានអ្នកជម្ងឺឆ្លង Covid-19 សរុបចំនួន១០១១ នាក់។ ចំនួនករណីឆ្លងដែលពាក់ព័ន្ធដល់ “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ” បានឡើង ដល់ទៅ៥០១ករណី ដែលក្នុងនោះភាគច្រើនគឺជនជាតិចិន។ នៅចំពោះមុខស្ថាន ការណ៍នេះ កម្ពុជាកំពុងជំរុញខ្លាំងនូវការចាក់វ៉ាក់សាំងបង្ការ Covid-19។ រហូតមកទល់ ពេលនេះ ក្រសួងសុខាភិបាលកម្ពុជាបានចាក់វ៉ាក់សាំងជូនពលរដ្ឋចំនួន៨៣.៥៥៦នាក់ រួចហើយ៕

ប្រតិកម្មទៅវិញ