កម្ពុជា - កូរ៉េខាងត្បូងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (រូបថត៖ ក្រសួងពណិជ្ជកម្មកម្ពុជា) |
ក្រសួងពណិជ្ជកម្មកម្ពុជាបានឲ្យដឹងថា៖ នាថ្ងៃទី ២៦ ខែតុលា រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ាន សូរស័ក្តិ និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូង លោក YEO Han-Koo បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េខាងត្បូង (CKFTA) តាមទម្រង់អនឡាញ។ CKFTA មាន ១០ ជំពូក និង ១៣១ មាត្រា ដែលរួមានបទបញ្ញត្តិ ស្តង់ដារបច្ចេកទេស និងនីតិវិធីក្នុងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងភាគីទាំងពីរ។ យោងតាមលោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា កិច្ចព្រមព្រៀងនេះនឹងជួយកម្ពុជាទទួលបានផលប្រយោជន៍ជាច្រើនថែមទៀតពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន-កូរ៉េខាងត្បូង ក៏ដូចជាកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់។ លោក ប៉ែន សុវិជាតិ ក៏បានឲ្យដឹងថា កម្ពុជាគឺជាប្រទេស កំពុងអភិវឌ្ឍន៍មួយ ដូច្នេះហើយ ងាយស្រួលទទួលបានការអនុគ្រោះពន្ធ និងពាណិជ្ជកម្មសេរីពីប្រទេសមហាអំណាចដូចជាចិន និងកូរ៉េខាងត្បូង។
សូមបញ្ជាក់ដែរថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េខាងត្បូង (CKFTA) នឹងចូលជាធរមានចាប់ពីត្រីមាសទី ១ ឆ្នាំ ២០២២ តទៅ៕