រូបថតឧទាហរណ៍ (ក្រសួងសុខាភិបាលវៀតណាម) |
យោងតាមព័ត៌មានចេញផ្សាយកាលពីម៉ោង ៦ ៖ ០០ នាព្រឹកថ្ងៃទី ១១ ខែឧសភា របស់គណៈកម្មាធិការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 បានឲ្យដឹងថា វៀតណាមបានឈានដល់ថ្ងៃទី២៥ ហើយដោយគ្មានករណីឆ្លងជំងឺ Covid-19 ណាមួយក្នុងសហគមន៍ទេ។
ក្នុងចំណោមអ្នកជំងឺចំនួន ២៨៨ នាក់ដែលត្រូវបានរកឃើញនៅវៀតណាម មានអ្នកជម្ងឺចំនួន ២៤១ នាក់ ត្រូវបានប្រកាសថាជាសះស្បើយនិងអនុញ្ញាតឲ្យចាក ចេញពីមន្ទីរពេទ្យ។ នាបច្ចុប្បន្នមានអ្នកជម្ងឺត្រឹមតែចំនួន ៤៧ នាក់ ទៀតកំពុងសម្រាក ព្យាបាលនៅមណ្ឌលសុខភាពចំនួន ៦ នៅថ្នាក់មជ្ឈិមនិងនៅខេត្តនានា។ អ្នកជំងឺភាគច្រើនមានសុខភាពស្ថិរភាពផងដែរ៕