ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ វៀតណាមបានកត់ត្រាករណីឆ្លងកូវីដ ១៩ ក្នុងប្រទេសចំនួន ៨.៦៤៤ ករណី

Chia sẻ

(VOVWORLD) - ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺរាតត្បាត វៀត ណាមបានកត់ត្រាករណីឆ្លងកូវីដ ១៩ ចំនួន ២៨៣.៦៩៦ ករណី។

យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាលនាយប់ថ្ងៃទី ១៦ ខែសីហានេះបានឲ្យដឹងថា ចាប់ពីម៉ោង ១៨ ថ្ងៃទី ១៥ ខែសីហា ដល់ម៉ោង ១៨ ថ្ងៃទី ១៦ ខែសីហា វៀតណាមបានកត់ត្រាករណីឆ្លងកូវីដ ១៩ ចំនួន ៨.៦៥២ ករណី ក្នុងនោះមានករណីនាំចូល ៨ ករណី និងករណីឆ្លងក្នុងប្រទេសចំនួន ៨.៦៤៤ ករណី។

នៅថ្ងៃទី ១៦ ខែសីហា អ្នកជំងឺចំនួន ៤.៤៧៣ នាក់បានជាសះស្បើយ ដែលនាំឱ្យចំនួនអ្នកជាសះស្បើយសរុបមានចំនួន ១០៦.៩៧៧ នាក់។ ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺរាតត្បាត វៀត ណាមបានកត់ត្រាករណីឆ្លងកូវីដ ១៩ ចំនួន ២៨៣.៦៩៦ ករណី។

សូមបញ្ជាក់ផងដែរថា នៅថ្ងៃទី ១៦ ខែសីហា អនុគណៈកម្មការព្យាបាលនៃគណៈកម្មាធិការជាតិដឹកនាំការបង្ការនិងទប់ស្កាត់ជំងឺកូវីដ -១៩ បានប្រកាសពីករណីស្លាប់ចំនួន ៣៦៨ នាក់ដែលករណីភាគច្រើនគឺនៅទីក្រុងហូជីមិញមានចំនួន ៣១៥ ករណី៕

ប្រតិកម្មទៅវិញ