ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក វៀតណាមរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មី ចំនួន ១១.២០៨ ករណីដែលជាករណីឆ្លងក្នុងប្រទេស

Chia sẻ

(VOVWORLD) - ទីក្រុងហូជីមិញ, Binh Duong និង Dong Nai ជាតំបន់ ៣ ដែលមានករណីឆ្លងខ្ពស់បំផុតក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។ នៅថ្ងៃទី ២២ ខែសីហា អ្នកជំងឺចំនួន ៧.៥៨០ នាក់បន្ថែមទៀតត្រូវបានប្រកាសជាសះស្បើយ។

គិតត្រឹមម៉ោង ១៨ ថ្ងៃទី ២១ ខែសីហា ដល់ម៉ោង ១៨ ថ្ងៃទី ២២ ខែសីហា វៀតណាមបានរកឃើញករណីឆ្លងថ្មីកូវីដ ១៩ ចំនួន ១១.២១៤ ករណីថ្មី ក្នុងនោះ ករណីនាំចូល ០៦ ករណីនិងករណីឆ្លងចំនួន ១១.២០៨ ករណីត្រូវបានកត់ត្រាក្នុងស្រុកតាមខេត្តនិងទីក្រុងចំនួន ៣៦។ ទីក្រុងហូជីមិញ, Binh Duong និង Dong Nai ជាតំបន់ ៣ ដែលមានករណីឆ្លងខ្ពស់បំផុតក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។ នៅថ្ងៃទី ២២ ខែសីហា អ្នកជំងឺចំនួន ៧.៥៨០ នាក់បន្ថែមទៀតត្រូវបានប្រកាសជាសះស្បើយ។

រហូតមកដល់ពេលនេះ វៀតណាមមានករណីឆ្លងកូវីដ ១៩ សរុបចំនួន ៣៤៨.០៥៩ នាក់ ស្ថិតក្នុងកំដាប់ថ្នាក់ទី ៦៨ ក្នុងចំណោម ២២២ ប្រទេសនិងតំបន់ដែនដី។ ចាប់ពីថ្ងៃទី ២៧ ខែមេសាដល់បច្ចុប្បន្ន ខេត្ត ក្រុងចំនួន ៥ ដែលបានកត់ត្រាករណីឆ្លងជំងឺកូវីដ ១៩ ខ្ពស់ជាងគេគឺទីក្រុងហូជីមិញ មានចំនួន ១៧៥.៩៩៤ ករណី,  Binh Duong មានចំនួន ៧០.២៤២ ករណី, Long An មានចំនួន ១៧.៨០៥ ករណី, Dong Nai មានចំនួន ១៧.៦៨៨ ករណីនិង Tien Giang មានចំនួន ៧.២៨៤ករណី។  រហូតមកដល់ពេលនេះចំនួនករណីព្យាបាលជាសះស្បើយសរុបចំនួន ១៤៧.៦៦៧ ករណី។ ចំនួនអ្នកស្លាប់សរុបគឺ ៨.២៧៧ ករណី៕

ប្រតិកម្មទៅវិញ