ក្នុងត្រីមាសទី ១ ឆ្នាំ២០២០ អតិរេកនាំចេញកសិ-រុក្ខ-ជលផលរបស់វៀតណាមកើនឡើងជិត ៤៩%

Chia sẻ
(VOVWORLD) -  ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម បានឱ្យដឹងថា ក្នុងត្រីមាសទី១ នៃឆ្នាំ ២០២០ ទំហំនាំចេញកសិ-រក្ខ-ជលផលសរុបរបស់វៀតណាមសម្រេចបានជិត ១៥,២ ពាន់លានដុល្លារអាមេរិក។
ក្នុងត្រីមាសទី ១ ឆ្នាំ២០២០ អតិរេកនាំចេញកសិ-រុក្ខ-ជលផលរបស់វៀតណាមកើនឡើងជិត ៤៩% - ảnh 1 ការកែច្នៃជលផលដើម្បីនាំចេញនៅរោងចក្ររបស់ក្រុមហ៊ុនកែច្នៃនិងនាំចេញ Tho Quang ( ខេត្ត Da Nang)  (រូបថតៈ TTXVN)

 

ហេតុដូច្នេះ ក្នុងត្រីមាសទី១ នៃឆ្នាំ ២០២០ កសិ-រក្ខ-ជលផលមានបរិមាណ អតិរេកនាំចេញជិត ២,៩ ពាន់លានដុល្លារអាមេរិក ដែលកើនឡើងជិត ៤៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅមិញ។

នាត្រីមាសទី ១ នៃឆ្នាំ២០២០ ការនាំចេញមុខទំនិញភាគច្រើនមានការថយចុះ លើកលែងតែ អង្ករ ស្រូវ ដំឡូងមី ឈើ ផលិតផលឈើ ផ្តៅ និងឬស្សី។ ទាក់ទងនឹងទីផ្សារនាំចេញដោយសាររងការជះឥទ្ធិពលនៃការរីករាលដាលជម្ងឺ Covid-19 នោះ ការនាំចេញកសិ-រក្ខ-ជលផលទៅកាន់ទីផ្សារធំៗ បានផ្លាស់ប្តូរចំណែកទីផ្សារ។ តាមនោះ សហរដ្ឋអាមេរិកស្រូបយកចំណែកទីផ្សារធំបំផុត បន្ទាប់មកគឺ ប្រទេសចិន អឺរ៉ុប ជប៉ុន និងបណ្តាប្រទេសសមាជិកអាស៊ានជាដើម៕

ប្រតិកម្មទៅវិញ