|
ទិដ្ឋភាពនៃពិធី
(រូបថតៈ vovworld.vn) |
(VOVworld)-តាមលោក Trinh Minh Vanជានាយកមជ្ឈមណ្ឌលពន្លឿនពាណិជ្ជ
កម្មវិនិយោគភាគកណ្តាល (ក្រសួងផែនការនិងវិនិយោគវៀតណាម)បានឲ្យដឹងថា ក្នុងឆ្នាំ២០១៣នេះ ខេត្តនានានៅភាគកណ្តាលមានសញ្ញាល្អដែល ទាក់ទាញទុន
FDIបានចំនួន២៥,៥ពាន់លានដុល្លារអាមេរិក រួមទាំងទាក់ទាញបានគំរោង FDI
ទ្រង់ទ្រាយធំជា ច្រើនទៀតផង។
ក្នុងនោះ ខេត្ត Binh Dinh ទាក់ទាញបានគំរោងការកសាងរោងចក្រដំឡើង និងផលិតគ្រឿងបន្លាស់របស់ឡាន Bus និងបណ្តាសេវ៉ាកម្មឧបត្ថម្ភផ្សេងទៀត
របស់ក្រុមហ៊ុនចំកាត់ Bus Industrial Center (រុស្ស៊ី)ដោយមានចំនួនទុន វិនិយោគ
សរុបគឺ១ពាន់លានដុល្លារអាមេរិក។ គំរោងការណ៍ចម្រាញ់ប្រេង Vung Ro (ខេត្ត
Phu Yen)បានដម្លើងទុនវិនិយោគពី១ពាន់៧រយលានដុល្លារ ឡើង៣ពាន់២រយ
លានដុល្លារអាមេរិក៕