ក្នុង​ខែមករា ​ឆ្នាំ​២០២៤ ទុន​វិនិយោគ​​ពី​បរទេសបាន​​ហូរ​ចូល​​វៀតណាម​យ៉ាង​ខ្លាំង

Chia sẻ
(VOVWORLD) - យោងតាមតួរលេខរបស់នាយកដ្ឋានវិនិយោគបរទេស ក្រសួងផែនការ និងវិនិយោគវៀតណាម គិតត្រឹមថ្ងៃទី២០ ខែមករា ដើមទុនវិនិយោគបរទេសសរុបដែលបានចុះបញ្ជីថ្មី កែសម្រួល និងចូលរួមចំណែកដើមទុន ទិញភាគហ៊ុន និងទិញមូលធនវិភាគទានរបស់វិនិយោគិនបរទេស សម្រេចបានជាង ២,៣៦ពាន់លានដុល្លារអាមេរិក កើនឡើង ៤០,២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ជាក់ស្តែងក្នុងអំឡុងខែនេះ គម្រោងថ្មីចំនួន ១៩០ ត្រូវបានផ្តល់វិញ្ញាបនបត្រចុះបញ្ជីការវិនិយោគ ដែលមានដើមទុនចុះបញ្ជីសរុបជាង ២ ពាន់លានដុល្លារអាមេរិក កើនឡើង ៦៦,៩% បើធៀបនឹងរយៈពេលដូចគ្នានេះ។ ការកើនឡើងយ៉ាងខ្លាំងនៃចំនួនគម្រោងនិងការលេចឡើងនៃគម្រោងខ្នាតធំ (ជាង ៦០០ លានដុល្លារ) គឺជាកត្តាចម្បងមួយដែលជំរុញឱ្យមានការកើនឡើងយ៉ាងខ្លាំងនៃទុនវិនិយោគពីបរទេស។

ក្នុង​ខែមករា ​ឆ្នាំ​២០២៤ ទុន​វិនិយោគ​​ពី​បរទេសបាន​​ហូរ​ចូល​​វៀតណាម​យ៉ាង​ខ្លាំង - ảnh 1សហគ្រាសជប៉ុនវិនិយោគលើការផលិតនៅតំបន់កែច្នៃនាំចេញ Tan Thuan ទីក្រុងហូជីមិញ។ រូបថតឯកសារ៖ Danh Lam/TTXVN

វិនិយោគិនបរទេសបានមកបណ្តាក់ទុននៅក្នុងខេត្ត ក្រុងចំនួន ៣៥ នៅទូទាំងប្រទេសក្នុងខែមករា ឆ្នាំ ២០២៤។ ទីក្រុងហាណូយនាំមុខដោយមានទុនវិនិយោគបានចុះបញ្ជីសរុបចំនួនជាង ៨៦៧ លានដុល្លារ។ Ba Ria - Vung Tau ជាប់ចំណាត់ថ្នាក់លេខ ២; បន្ទាប់គឺ Bac Giang, Bac Ninh, Dong Nai...

បើនិយាយពីដៃគូវិនិយោគវិញ មានប្រទេសនិងតំបន់ដែនដីចំនួន ៣៩ ដែលវិនិយោគនៅវៀតណាមក្នុងខែមករា; ក្នុងនោះ សិង្ហបុរីនាំមុខគេដោយទុនវិនិយោគសរុបជាង ១,៤ ពាន់លានដុល្លារអាមេរិក។ ប្រទេសជប៉ុនជាប់ចំណាត់ថ្នាក់ទីពីរ; បន្ទាប់មកកឺ សាម័រ ចិន និងហុងកុង(ចិន)។

ចំពោះវិស័យនៃការវិនិយោគ វិនិយោគិនបរទេសបានបណ្តាក់ទុនក្នុងវិស័យសេដ្ឋកិច្ចជាតិចំនួន ១៥/២១; ក្នុងនោះ ផ្នែកអាជីវកម្មអចលនទ្រព្យនាំមុខគេដោយមានទុនវិនិយោគសរុបជាង ១,២៧ ពាន់លានដុល្លារ។ ឧស្សាហកម្មកែច្នៃ និងផលិតកម្មជាប់ចំណាត់ថ្នាក់ទីពីរ បន្ទាប់មកគឺសកម្មភាពវិជ្ជាជីវៈ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការលក់ដុំនិងលក់រាយ៕

ប្រតិកម្មទៅវិញ