កោតសរសើរអ្នកមានកិត្យានុភាពឆ្នើមៗក្នុងកិច្ចការពារអធិបតេយ្យភាពដែនដីសន្តិសុខព្រំដែនជាតិ

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី១៧ ខែសីហា នៅខេត្ត Tay Ninh ភាគខាងត្បូងវៀតណាម គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម សហការជាមួយបញ្ជាការ ដ្ឋានកងទ័ពការពារព្រំដែន បានរៀបចំសន្និសីទកោតសរសើរតំណាងប្រមាណ ៤០រូបដែលជាអ្នកមានកិត្យានុភាពឆ្នើមៗក្នុងចលនាប្រជាជនទាំងមូលចូលរួមការពារអធិបតេយ្យភាពដែនដី និងសន្តិសុខព្រំដែនជាតិនៃខេត្តក្រុងទាំង១០ដែល មានខ្សែព្រំដែនជាប់ប្រទេសកម្ពុជា។
នៅសន្និសីទនេះ គណៈចាត់តាំងបានកត់សម្គាល់និងវាយតំលៃខ្ពស់ចំពោះ ការរួមវិភាគទានដ៏សកម្មនិងប្រកបដោយប្រសិទ្ធភាពរបស់បណ្ដាព្រឹទ្ធាចារ្យ មេភូមិ និងអ្នកមានកិត្យានុភាពក្នុងសហគមន៍ប្រជាជនដែលរស់នៅតាម បណ្ដោយខ្សែព្រំដែនវៀតណាមកម្ពុជានិយាយដោយឡែកនិងខ្សែព្រំដែនជាតិ ទាំងមូលនិយាយរួមផងដែរ។ លោក Hau A Lenh អគ្គលេខាធិការគណៈកម្មា ធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានអះអាងថា ជនគំរូប្រមាណ៤០រូប ដែលត្រូវបានកោតសរសើរលើកនេះបានតំណាងឲ្យជនគំរូទាំង៤ពាន់រូបដែល បានរួមចំណែកកសាងខ្សែព្រំដែនរវាងវៀតណាមជាមួយប្រទេសជិតខាងប្រកបដោយសន្តិភាពនិងមិត្តភាព៕

ប្រតិកម្មទៅវិញ