កំណើនបៃតងត្រូវការការគាំទ្រ និងចូលរួមពីប្រជាជន និងអង្គភាពអាជីវកម្ម

Chia sẻ

(VOVWORLD) - នាព្រឹកថ្ងៃទី១៥ ខែកញ្ញា វេទិកាសេដ្ឋកិច្ចទីក្រុងហូជីមិញលើកទី៤ ក្រោមប្រធានបទ “កំណើនបៃតង - ដំណើរឆ្ពោះទៅរកការកាត់បន្ថយការបំភាយឧស្ម័នសុទ្ធដល់សូន្យ” បានបើកនៅទីក្រុងហូជីមិញ។ វេទិកានេះមានការចូលរួមរបស់វាគ្មិនជាតិ និងអន្តរជាតិជាង ៧០ នាក់ រួមទាំងធុរកិច្ចយ៉ាងច្រើនកុះករ។

កំណើនបៃតងត្រូវការការគាំទ្រ និងចូលរួមពីប្រជាជន និងអង្គភាពអាជីវកម្ម - ảnh 1ទិដ្ឋភាពទូទៅនៃវេទិកាសេដ្ឋកិច្ចទីក្រុងហូជីមិញលើកទី៤ (រូបថត៖ VOV)

អញ្ជើញចូលរួមនិងថ្លែងមតិនៅវេទិកានេះ ឧបនាយករដ្ឋមន្ត្រី Le Minh Khai បានឲ្យដឹងថា វេទិកាបានប្រមូលផ្តុំអ្នកជំនាញដ៏មានកិត្យានុភាពទាំងជាតិនិងអន្តរជាតិ នាំមកនូវការយល់ដឹងថ្មីៗ ដំណោះស្រាយល្អ៖ “ដើម្បីបំពេញការប្តេជ្ញាចិត្តអន្តរជាតិ ក៏ដូចជាអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយសំខាន់ៗ ស្តីពីការអភិវឌ្ឍប្រកបដោយនិរន្តរភាព មានតែកិច្ចខិតខំប្រឹងប្រែងផ្នែកនយោបាយ ឬការសម្រេចចិត្តគឺមិនគ្រប់គ្រាន់នោះទេ។ ចាំបាច់ត្រូវមានការយល់ដឹង ការគាំទ្រ និងកិច្ចសហប្រតិបត្តិការរបស់ប្រជាជន ភាពច្នៃប្រឌិត និងការចូលរួមយ៉ាងរឹងមាំនៃអាជីវកម្ម និងសហគមន៍មូលដ្ឋាន រួមទាំងប្រសិទ្ធភាពនៃគោលនយោបាយ។ ទន្ទឹមនឹងនោះ ចាំបាច់ត្រូវកៀងគរធនធានដ៏ច្រើនពីសង្គម វិនិយោគិន និងស្ថាប័នហិរញ្ញវត្ថុទាំងក្នុង និងក្រៅប្រទេសទៀតផង”។

វេទិកាសេដ្ឋកិច្ចទីក្រុងហូជីមិញ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពដើម្បីសម្រេចបាននូវខ្លឹមសារសហប្រតិបត្តិការរវាងរដ្ឋាភិបាលវៀតណាម និងវេទិកាសេដ្ឋកិច្ចពិភពលោកដែលបានចុះហត្ថលេខាកាលពីខែមិថុនាកន្លងទៅ។ តាមរយៈវេទិកានេះ ទីក្រុងនឹងទទួលបានមតិ ឆាប់បញ្ចប់ក្របខ័ណ្ឌយុទ្ធសាស្ត្រ និងដាក់ពង្រាយក្របខ័ណ្ឌសកម្មភាពស្តីពីកំណើនបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព៕

ប្រតិកម្មទៅវិញ