អតីតអ្នកការទូតកាណាដា លោក Michael Kovrig និងពាណិជ្ជករជនជាតិកាណាដាលោក Michael Spavor |
ក្នុងសេចក្តីប្រកាសមួយ ក្រសួងការបរទេសកាណាដាបានឲ្យដឹងថាការឃុំខ្លួនជាបណ្តោះអាសន្ននិងការចាប់ខ្លួនពលរដ្ឋកាណាដា ២ នាក់នេះ គឺជា "សកម្មភាពដោយចេតនា"។ ក្រសួងការបរទេសកាណាដាបានចេញសេចក្តីប្រកាសនេះនៅក្នុងបរិបទនៃទំនាក់ទំនងរវាងប្រទេសនេះនិងចិនកាន់តែមានភាពតានតឹង បន្ទាប់ពីអាជ្ញាធរមានសមត្ថកិច្ចកាណាដាបានចាប់ខ្លួននាយិការផ្នែកហិរញ្ញវត្ថុរបស់សម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យា Huawei លោកស្រី Mèng Wănzhōu កាលពីខែធ្នូឆ្នាំ ២០១៨ តាមសំណើររបស់សហរដ្ឋអាមេរិក។ ក្រោយមក អាជ្ញាធរចិនបានចាប់ខ្លួនពលរដ្ឋកាណាដា ២ នាក់វិញ ដែលមានឈ្មោះថា Michael Kovrig និងលោក Michael Spavor ដែលជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទ«ចូលរួមសកម្មភាពដែលធ្វើឱ្យគ្រោះថ្នាក់ដល់សន្តិសុខជាតិរបស់ប្រទេសចិន»។ អ្នកសង្កេតការណ៍បានឲ្យដឹងថាទង្វើរនេះគឺជាការសងសឹកវិញរបស់ប្រទេសចិនចំពោះការចាប់ខ្លួននាយិការផ្នែកហិរញ្ញវត្ថុរបស់សម្ព័ន្ធក្រុមហ៊ុន Huawei ផងដែរ៕