កញ្ចប់វ៉ាក់សាំងកូវីដ ១៩ ដំបូងបង្អស់ពីអូស្ត្រាលីបានមកដល់វៀតណាម

Chia sẻ

(VOVWORLD) - នេះជាកញ្ចប់ដំបូងបង្អស់ក្នុងចំណោម វ៉ាក់សាំងសរុបចំនួន១,៥លានដូសដែលអូស្ត្រាលីសន្យាជួយឧបត្ថម្ភវៀតណាមដើម្បី បង្ការទប់ស្កាត់ជម្ងឺរាតត្បាតកូវីដ ១៩។ 

កញ្ចប់វ៉ាក់សាំងកូវីដ ១៩ ដំបូងបង្អស់ពីអូស្ត្រាលីបានមកដល់វៀតណាម - ảnh 1កញ្ចប់វ៉ាក់សាំងកូវីដ ១៩ AstraZeneca ចំនួន៤០៣ពាន់ដូសរបស់ដែលអូស្ត្រាលីជួយឧបត្ថម្ភវៀតណាម។ (រូបថត៖ ស្ថានទូតអូស្ត្រាលី)
យោងតាមសេចក្ដីជូនដំណឹងលើគេហទំព័រនៃស្ថានទូតអូស្ត្រាលីប្រចាំវៀតណាមឲ្យដឹងថា កញ្ចប់វ៉ាក់សាំងកូវីដ ១៩ AstraZeneca ចំនួន៤០៣ពាន់ដូសរបស់អូស្ត្រាលី បានមកដល់វៀតណាមនៅថ្ងៃទី២៧ សីហា។ នេះជាកញ្ចប់ដំបូងបង្អស់ក្នុងចំណោម វ៉ាក់សាំងសរុបចំនួន១,៥លានដូសដែលអូស្ត្រាលីសន្យាជួយឧបត្ថម្ភវៀតណាមដើម្បី បង្ការទប់ស្កាត់ជម្ងឺរាតត្បាតកូវីដ ១៩។ មុននោះ រដ្ឋមន្រ្តីការបរទេសអូស្ត្រាលីលោកស្រី Marise Payne ក៏បានជូនដំណឹងពីកាលវិភាគនៃកញ្ចប់វ៉ាក់សាំងដំបូងនេះដែរ ក្នុង បំណងចង់ពន្លឿនដំណើរការចាក់វ៉ាក់សាំងនៅវៀតណាម ក្នុងបរិបទដែលចំនួនករណី ឆ្លងជម្ងឺកំពុងកើនឡើងលើទូទាំងប្រទេស។ តាមលោកស្រីរូបនេះថា វៀតណាមគឺជាដៃ គូយុទ្ធសាស្ត្រនិងជាមិត្តដ៏ជិតស្និទ្ធរបស់អូស្ត្រាលី។ ការជួយឧបត្ថម្ភរបស់អូស្ត្រាលីនឹង ជួយធានាថា ប្រជាពលរដ្ឋទាំងអស់ដែលកំពុងរស់នៅវៀតណាម អាចត្រូវបានចាក់ វ៉ាក់សាំងក្នុងពេលឆាប់បំផុត៕

ប្រតិកម្មទៅវិញ