|
អគ្គលេខាធិការ អ.ស.ប. លោក Ban Ki-Moon (Image: Vietnam+) |
(VOVworld) – ក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍ទិវាអន្តរជាតិសហប្រតិបត្តិការ
រវាងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍និងបណ្ដាប្រទេសមិនចូលបក្សសម្ព័ន្ធ (ថ្ងៃទី ១២
កញ្ញា) អគ្គលេខាធិការ អ.ស.ប. លោក Ban Ki-Moon បានអះអាងថា៖ កិច្ចសហ
ប្រតិបត្តិការរវាងបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ដើរតួនាទីដ៏សែនសំខាន់ ក្នុងការ
ជំរុញការអភវិឌ្ឍន៍លើសកលលោកទាំងមូល។ ទន្ទឹមនឹងនោះ លោក Ban Ki-Moon បានអំពាវនាវបង្កើនការខំប្រឹងប្រែងលើកកំពស់ជីរភាពរស់នៅនិងការយល់ដឹងរបស់
ប្រជាជននៅប្រទេសកំពុងអភិវឌ្ឍន៍ថែមទៀត។ អគ្គលេខាធិការ អ.ស.ប លោក
Ban Ki-Moon បានសង្កត់ធ្ងន់ថា៖ កិច្ចសហប្រតិបត្តិការនេះដើរតួនាទីសែនដ៏សំខាន់
ក្នុងពេលដែល ពិភពលោកកំពុងអនុវត្តបណ្ដាគោលដៅ សហស្សវត្ត (MDGs) នាឆ្នាំ
២០១៥៕