(VOVworld) - នាព្រឹកថ្ងៃទី៩ កញ្ញា នៅរដ្ឋធានីវៀងចន្ទរបស់ឡាវ ឧបនាយករដ្ឋមន្រ្តី
ឡាវលោក Somsavath Lengsavath ប្រធានគណៈកម្មការសហប្រតិបតិ្តការឡាវ-វៀត
ណាម បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋធានី ហាណូយ
របស់វៀតណាម ដឹកនាំដោយលោកស្រី Ngo Thi Thanh Hang លេខា អចិន្ត្រៃរងនៃ
គណៈកម្មាធិការបក្សទីក្រុង ដែលកំពុងបំពេញទស្សនកិច្ចនៅឡាវ។នៅទីនេះ
លោក Somsavath Lengsavath បានអះអាងថា ទំនាក់ទំនងសហប្រតិ បតិ្តការរវាងរដ្ឋ
ធានីនៃប្រទេសទាំងពីរកំពុងមានការបោះជំហានថ្មីដ៏ល្អប្រសើរ មានប្រសិទ្ធិភាព
និងស៊ីជំរៅ។លោកសុំឲ្យទីក្រុងហាណូយនឹង ចែករំលែកជាមួយទីក្រុងវៀងចន្ទនូវ
បទពិសោធន៍អំពីការរក្សារឹងមាំស្ថិរភាពន យោបាយ សណ្ដាប់ធ្នាប់សង្គមក្នុង
កាលៈទេសៈនាឆ្នាំ២០១៦ឡាវនឹងទទួល តំណែងជាប្រធានអាស៊ាន។
|
ជំនួបចរចាររវាងគណៈប្រតិភូនៃរដ្ឋធានីទាំងពីរ (រូបថត៖nhandan.com.vn) |
នាព្រឹកថ្ងៃដដែល គណៈប្រតិភូជាន់ខ្ពស់ទីក្រុងហាណូយបានមានជំនួបចរចារជា
មួយគណៈប្រតិភូជាន់ខ្ពស់ទីក្រុងវៀងចន្ទ។ភាគីទាំងពីរបានឯកភាពថា នាពេល
ខាងមុខនឹងបង្កើនកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យ ជាពិសេសគឺនយោបាយ
សន្តិសុខការពារជាតិ សេដ្ឋកិច្ច អប់រំ វប្បធម៌ និងវិទ្យាសាស្ត្របច្ចេកទេស។ពិធី
ចុះហត្ថលេខាលើឯកសារស្ដីពីការបង្កើនទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិ
បតិ្តការរវាងទីក្រុងហាណូយ-ទីក្រុងវៀងចន្ទនឹងប្រព្រឹត្តទៅនាយប់ថ្ងៃដដែល៕