កិច្ចសហប្រតិបត្តិការកងទ័ពជើងទឹកដើម្បីអាស៊ានមួយប្រកបដោយភាពស្អិតរមួតនិងការឆ្លើយតប

Chia sẻ
(VOVWORLD) - នេះគឺជាមូលបទនៃកិច្ចប្រជុំមេបញ្ជាការកងទ័ពជើងទឹកបណ្ដាប្រទេសអាស៊ានលើកទី១៤ (ANCM) ដែលបានប្រព្រឹត្តទៅនាថ្ងៃទី៥ វិច្ឆិកា តាម ប្រព័ន្ធវីដេអូនៅទីក្រុងហាណូយ។
កិច្ចសហប្រតិបត្តិការកងទ័ពជើងទឹកដើម្បីអាស៊ានមួយប្រកបដោយភាពស្អិតរមួតនិងការឆ្លើយតប - ảnh 1 លោកឧត្តមនាវីត្រី Tran Thanh Nghiem មេបញ្ចាការកងទ័ពជើងទឹកប្រជាជនវៀតណាម (នៅកណ្ដាល) ដឹកនាំកិច្ចប្រជុំ។ (រូបថត៖ VOV)

នៅកិច្ចប្រជុំនេះ មេបញ្ជាការកងទ័ពជើង ទឹកនៃប្រទេសអាស៊ានទាំងឡាយបានចែករំលែកទស្សនៈនិងរបាយការណ៍បច្ចុប្បន្នភាពស្ដីពីស្ថានភាពសន្តិសុខនាវាចរណ៍ក្នុងតំបន់ ហើយពិភាក្សាអំពី សកម្មភាពនិងគំនិតផ្ដួចផ្ដើមនានានៅពេលអនាគត។ គំនិតផ្ដួចផ្ដើមរបស់ វៀតណាមស្ដីពីកិច្ចសហប្រតិបត្តិការហ្វឹកហ្វឺនកងទ័ពជើងទឹកអាស៊ានទទួល បានការគាំទ្រពីប្រទេសនៅសេសសល់។

លោកឧត្តមនាវីត្រី Tran Thanh Nghiem មេបញ្ជាការកងទ័ពជើងទឹក ប្រជាជនវៀតណាមបានអះអាងថា ការរៀបចំកិច្ចប្រជុំ ANCM លើកទី១៤ នេះបានសរឲ្យឃើញនូវការសន្យាដ៏ខ្លាំងក្លារបស់កងទ័ពជើងទឹកប្រជាជនវៀតណាមក្នុងយន្តការសន្តិសុខនាវាចរណ៍ ការខិតខំប្រឹងប្រែងនិងការឆ្លើយ តបរបស់កងទ័ពជើងទឹកវៀតណាមក្នុងបរិបទនៃវិបត្តិជម្ងឺ Covid-19 រួម ចំណែកដល់ការរក្សាលំហសមុទ្រប្រកបដោយសុខសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់។

អង្គប្រជុំបានផ្ដោតសំខាន់ទៅលើការពិភាក្សាអំពីគំនិតផ្ដួចផ្ដើម សកម្ម ភាពនានានៅពេលអនាគត កម្មវិធីផ្លាស់ប្ដូរបទពិសោធន៍ហ្វឹកហ្វឺនកងទ័ពជើង ទឹកអាស៊ាន ការតភ្ជាប់បណ្ដាមជ្ឈមណ្ឌលនាវាចរណ៍ និងការបង្កើតកម្លាំង នាវាចរណ៍អាស៊ាន ផងដែរ៕

ប្រតិកម្មទៅវិញ