កិច្ចសន្ទនាគោលនយោបាយការពារជាតិរវាងវៀតណាម-សឹង្ហបុរីលើកទី១១

Chia sẻ
(VOVWORLD) - ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារសំខាន់នៃការថែរក្សា សន្តិសុខ សេរីភាពខាងនាវាចរណ៍ អាកាសចរណ៍ ការដោះស្រាយជម្លោះ ដោយសន្តិវិធី អនុលោមតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហ ប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS 1982) ក៏ដូចជាការសន្យា នានាក្នុងតំបន់ផងដែរ។
កិច្ចសន្ទនាគោលនយោបាយការពារជាតិរវាងវៀតណាម-សឹង្ហបុរីលើកទី១១ - ảnh 1 គណៈប្រតិភូក្រសួងការពារប្រទេសវៀតណាមចូលរួមកិច្ចសន្ទនា។ (រូបថត៖ TTXVN)

នាថ្ងៃទី៦ វិច្ឆិកា លោកឧត្តមសេនីយ៍ឯកបម្រុង Nguyen Chi Vinh អនុ រដ្ឋមន្រ្តីក្រសួងការពារប្រទេស វៀតណាម និងលេខាធិការប្រចាំការក្រសួង ការពារជាតិសឹង្ហបុរីលោក Chan Heng Kee បានធ្វើជាសហអធិបតីនៅកិច្ច សន្ទនាគោលនយោបាយការពារជាតិថ្នាក់អនុរដ្ឋមន្រ្តីរវាងវៀត ណាម-សឹង្ហ បុរីលើកទី១១ ដែលបានរៀបចំឡើងនៅទីស្នាក់ការក្រសួងការពារជាតិ សឹង្ហបុរី។ នៅទីនេះ ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារសំខាន់នៃការថែរក្សា សន្តិសុខ សេរីភាពខាងនាវាចរណ៍ អាកាសចរណ៍ ការដោះស្រាយជម្លោះ ដោយសន្តិវិធី អនុលោមតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហ ប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS 1982) ក៏ដូចជាការសន្យា នានាក្នុងតំបន់ផងដែរ។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី ប្រទេសទាំងពីរ បានឯកភាពគ្នាលើការថែរក្សានិងរៀបចំប្រកបដោយប្រសិទ្ធភាពនូវយន្ត ការសន្ទនានាបច្ចុប្បន្ន ជាពិសេសគឺកិច្ចសន្ទនាគោលនយោបាយការពារ ជាតិថ្នាក់អនុរដ្ឋមន្រ្តី ហើយរៀបចំការផ្លាស់ប្ដូរបទពិសោធន៍ ជំនាញក្រោម រូបភាពដ៏សមស្របលើវិស័យពេទ្យយោធា ស្វែងរក-ជួយសង្គ្រោះ បណ្ដុះ បណ្ដាល និងកងទ័ពជើងទឹក ជាដើម។

មុននោះ នៅក្នុងជំនួបទទួលគណៈប្រតិភូវៀតណាម រដ្ឋមន្រ្តីក្រសួង ការពារជាតិសឹង្ហបុរីលោក Ng Eng Hen បានអះអាងថា ក្រសួងការពារជាតិ សឹង្ហបុរីនឹងបន្តសហការយ៉ាងស្អិតរមួតហើយគាំទ្រចំពោះ វៀតណាមក្នុងការអនុវត្តតួនាទីជាប្រធានអាស៊ានឆ្នាំ២០២០ប្រកបដោយជោគជ័យ៕

ប្រតិកម្មទៅវិញ