កិច្ចព្រមព្រៀងបៃតងអឺរ៉ុប៖ បទពិសោធន៍សម្រាប់វៀតណាមក្នុងការផ្លាស់ប្តូរអេកូឡូស៊ីនៃសេដ្ឋកិច្ច

Chia sẻ
(VOVWORLD) -យោងតាមលោក Giorgio Aliberti ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅ វៀតណាម វៀតណាមបានដាក់ចេញការសន្យាដ៏ខ្លាំងក្លា ដោយប្ដេជ្ញាចិត្តឆ្លើយតបនឹង ការប្រែប្រួលអាកាសធាតុ ផ្លាស់ប្តូរទៅជាសេដ្ឋកិច្ចបៃតង វិលជុំ ... 
នាល្ងាចថ្ងៃទី ២០ មេសា ទីភ្នាក់ងារអភិវឌ្ឍន៍បារាំងប្រចាំនៅវៀតណាមបាន សហការជាមួយមជ្ឈមណ្ឌលរស់នៅ និងសិក្សាដើម្បីបរិស្ថាននិងសហគមន៍ (Live & Learn) រៀបចំសិក្ខាសាលាដោយប្រធានបទ “ដំណើរការផ្លាស់ប្តូរអេកូឡូស៊ីនៃសេដ្ឋកិច្ច អឺរ៉ុបតាមរយៈកិច្ចព្រមព្រៀងបៃតងអឺរុប៖ ប៉ះពាល់យ៉ាងដូចម្ដ៉េចដល់វៀតណាមនិង អាស៊ាន បទពិសោធន៍និងគំនិត?”។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយមាន ការគាំទ្រពីក្រុមបេសកកម្មសហភាពអឺរ៉ុបប្រចាំនៅវៀតណាម ហើយបានប្រព្រឹត្តទៅ តាមប្រព័ន្ធវីដេអូ នៅទីក្រុងហាណូយ ដាណាំង និង ធឿ ធៀន-ហ្វេ។
យោងតាមលោក Giorgio Aliberti ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅ វៀតណាម វៀតណាមបានដាក់ចេញការសន្យាដ៏ខ្លាំងក្លា ដោយប្ដេជ្ញាចិត្តឆ្លើយតបនឹង ការប្រែប្រួលអាកាសធាតុ ផ្លាស់ប្តូរទៅជាសេដ្ឋកិច្ចបៃតង វិលជុំ ... តាមនោះ វៀត ណាម នឹងកសាង អនុវត្តន៍វិធានការនានាដោយធនធានផ្ទាល់ខ្លួន ជាមួយនឹងកិច្ចសហ ប្រតិបត្តិការ និងការជួយឧបត្ថម្ភពីសហគមន៍អន្តរជាតិ ជាពិសេសគឺប្រទេសអភិវឌ្ឍន៍ ទាំងផ្នែកហិរញ្ញវត្ថុនិងការផ្ទេរបច្ចេកវិទ្យា។ លោក Giorgio Aliberti បានបញ្ជាក់ថា សហភាពអឺរ៉ុបនឹងបន្តរួមដំណើរជាមួយវៀត ណាមដើម្បីអនុវត្តន៍ការសន្យាកាត់បន្ថយការបំភាយឧស្ម័នសុទ្ធមកសូន្យ នៅត្រឹមឆ្នាំ ២០៥០ ចាត់វិធានការខ្លាំងក្លាប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងរួមជាមួយវៀតណាមក្នុងការពិនិត្យមើលនិងអនុវត្តន៍យុទ្ធសាស្ត្ររយៈពេលខ្លីនិងរយៈពេលវែងដើម្បីកសាងផែនការជាក់លាក់តាមកាលវិភាគផងដែរ៕

ប្រតិកម្មទៅវិញ