កិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់​ Nagorny-Karabakh ត្រូវបានអនុលោម

Chia sẻ
(VOVWORLD) - កាលពីថ្ងៃទី ២១ ខែកញ្ញា នាយករដ្ឋមន្ត្រីអាមេនី លោក Nikol Pashinyan បានឲ្យដឹងថា កិច្ចព្រមព្រៀងបទឈប់បាញ់នៅក្នុងតំបន់ Nagorny-Karabakh កំពុងត្រូវបានអនុលោមយ៉ាងទូលំទូលាយ។
កិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់​ Nagorny-Karabakh ត្រូវបានអនុលោម - ảnh 1អគារខូចខាតក្នុងតំបន់ជម្លោះ Nagorny-Karabakh ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៣។ រូបថត៖ AFP/TTXVN

នាថ្ងៃដដែលនោះ ការិយាល័យប្រធានាធិបតី Azerbaijan បានវាយតម្លៃថា គណៈប្រតិភូរបស់ប្រទេសនេះបានធ្វើការចរចាសមាហរណកម្ម "មានលក្ខណៈស្ថាបនា" ជាមួយរដ្ឋអំណាចរបស់ជនជាតិអាមេនីនៅតំបន់ Nargony-Karabakh ។ ភាគី Azerbaijani បានសង្កត់ធ្ងន់ថា ការចរចាបានប្រព្រឹត្តិទៅក្នុង"បរិយាកាសស្ថាបនា និងវិជ្ជមាន" ហើយបានបញ្ជាក់ថា រដ្ឋាភិបាល Azerbaijan និងជនជាតិអាមេនីនៅតំបន់ Nagorny-Karabakh បានយល់ព្រមជួបប្រជុំគ្នាម្តងទៀតក្នុងពេលឆាប់ៗនេះ។ ទីក្រុងបាគូក៏បានយល់ព្រមផ្តល់ជំនួយមនុស្សធម៌ និងស្បៀងអាហារដល់តំបន់នេះ។

តំណាងប្រធានាធិបតី Azerbaijan បានប្រកាសថា ប្រទេសនេះបានផ្តល់ឱ្យភាគីអាមេនីនូវសេចក្តីព្រាងកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសទាំងពីរ ហើយបច្ចុប្បន្នទីក្រុងបាគូកំពុងរង់ចាំការឆ្លើយតបពីអាជ្ញាធរអាមេនី។

ក្នុងពេលជាមួយគ្នានោះ បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទរវាងមេដឹកនាំរុស្ស៊ី និងអាស៊ែបៃហ្សង់កាលពីថ្ងៃទី ២១ កញ្ញា ការិយាល័យសារព័ត៌មាននៃវិមានក្រឹមឡាំងបានបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងសមភាគី Azerbaijan លោក Ilham Aliyev បានឯកភាពជំរុញដំណើរការចរចាត្រីភាគីដោយមានការចូលរួមរបស់អាមេនី រួមទាំងសេចក្តីព្រាងសន្ធិសញ្ញាសន្តិភាពរវាងទីក្រុងបាគូ និងយេរេវ៉ានផងដែរ។ ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ភាគីទាំងពីរក៏បានពិភាក្សាអំពីវិធានការចាំបាច់ ដើម្បីស្ថិរភាពស្ថានភាពនៅតំបន់ Nagorny-Karabakh ក៏ដូចជាការដោះស្រាយបញ្ហាមនុស្សធម៌នៅក្នុងតំបន់នេះ៕

ប្រតិកម្មទៅវិញ