ថ្លែងមុនពេលសភាបានបោះឆ្នោត នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោកស្រី Theresa May (ស្តាំ ទីពីរ) បានអំពាវនាវឱ្យសមាជិកសភាគាំទ្រកិច្ចព្រមព្រៀង Brexit ដែលបានកែសម្រួល ឬប្រឈមនឹងហានិភ័យនៃ “គ្មាន Brexit" (រូបថត: AFP /TTXVN)
|
ថ្វីត្បិតតែដូច្នេះក៏ដោយ ប៉ុន្តែចំណុចគួរឲ្យកត់សម្គាល់មួយនៅក្នុងការបោះឆ្នោតលើកនេះគឺ ភាពខុសគ្នានៃសម្លេងភាគច្រើននៅពេលនេះត្រូវបានកាត់បន្ថយពីចំនួន ២៣០ សម្លេងចុះត្រឹម ១៤៩ សម្លេង។ ហេតុផលដោយសារមានសមាជិកសភានៃគណៈបក្សអភិរក្សមួយចំនួន ដែលមុននេះបានបោះឆ្នោតប្រឆាំងនឹងកិច្ចព្រមព្រៀងកាល ពីខែមករាកន្លងទៅ ប៉ុន្តែឥឡូវនេះ បានផ្លាស់ប្តូរគំនិតរបស់ខ្លួនដើម្បីបង្វែរទស្សនៈទៅ ជាគាំទ្រលោកស្រី May វិញ ដោយសារតែបារម្ភថា Brexit អាចត្រូវបានពន្យាពេល ឬត្រូវ លុបចោលប្រសិនបើពួកគេមិនគាំទ្រលើកិច្ចព្រមព្រៀងនេះ។
បន្ទាប់ពីលទ្ធផលនៃការបោះឆ្នោតនៅសភាអង់គ្លេសត្រូវបានប្រកាស នៅយប់ថ្ងៃដដែល សហភាពអឺរ៉ុបបានឲ្យដឹងថា ហានិភ័យនៃ Brexit គ្មានកិច្ចព្រមព្រៀងមួយបានកើនឡើងយ៉ាងខ្លាំង ហើយមិនមានការចរចារបន្ថែមទៀតជាមួយទីក្រុងឡុងដ៍ស្តីពីលក្ខខណ្ឌ “លែងលះ” ឡើយ។ សហភាពអឺរ៉ុបបានអះអាងថា កិច្ចព្រមព្រៀង “លែង លះគ្នា” នឹងពិបាកកែលម្អថែមទៀត ហើយបានចាត់ទុកថា នាយករដ្ឋមន្ត្រីអង់គ្លេស Theresa May នឹងស្នើសុំពន្យារពេលរបស់ Brexit ដើម្បីចៀសវាងវិបត្តិសេដ្ឋកិច្ច ប្រសិន បើចក្រភពអង់គ្លេសបានចាកចេញពីសហភាពអឺរ៉ុបដោយគ្មានការព្រមព្រៀង នៅក្នុងបរិបទដែលសល់តែរយៈពេលតែ ១៧ ថ្ងៃប៉ុណ្ណោះ ដែលចំទៅនឹងកាលបរិចេ្ឆទគឺថ្ងៃទី ២៩ខែមីនា ជាថ្ងៃដែលចក្រភពអង់គ្លេសត្រូវចាកចេញពីសហភាពអឺរ៉ុបជាផ្លូវការ៕