កិច្ចប្រជុំសាមញ្ញចុងឆ្នាំ២០១៤របស់រដ្ឋាភិបាលវៀតណាម

Chia sẻ
(VOV)_នាថ្ងៃទី៣០ ធ្នូ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung បានធ្វើអធិបតីកិច្ចប្រជុំរដ្ឋាភិបាលចុងឆ្នាំ ២០១៤។ ​កិច្ចប្រជុំ​នេះ​បានប្រមូលផ្តុំពិភាក្សាអំពីស្ថានភាពតាក់តែង​បណ្ដាគំរោង​ច្បាប់ បទបញ្ញាត្តិ និងឯកភាពអំពីភារកិច្ចនាឆ្នាំ២០១៥ …ជាដើម។
កិច្ចប្រជុំសាមញ្ញចុងឆ្នាំ២០១៤របស់រដ្ឋាភិបាលវៀតណាម - ảnh 1
កិច្ចប្រជុំសាមញ្ញចុងឆ្នាំ២០១៤របស់រដ្ឋាភិបាលវៀតណាម

(VOV)_នាថ្ងៃទី៣០ធ្នូ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម  លោក Nguyen Tan Dung បានធ្វើអធិបតីកិច្ចប្រជុំ​សាមញ្ញចុងឆ្នាំ២០១៤របស់រដ្ឋាភិ បាល ​ដោយប្រមូលផ្តុំពិភាក្សអំពីដំណើការអនុវត្តសេចក្ដីសម្រេចចិត្តលេខ១៩ ​របស់ រដ្ឋាភិបាល ស្ដីពីបណ្ដាភារកិច្ចដំណោះស្រាយសំខាន់ៗដើម្បីកែលំអរបរិយាកាសអា ជីវកម្ម លើកកំពស់សមត្ថភាពប្រកួតប្រជែងជាតិ។ នាយក​រដ្ឋមន្ត្រី លោក Nguyen Tan Dung បានអោយដឹងថា៖

          “ មុនក៏ដូចជាក្រោយ យើងត្រូវបន្តលាតត្រដាងអនុវត្តសេចក្ដីសម្រេចចិត្តលេខ ១៩​។ ធ្វើបានប្រការនេះ យើងនឹងបង្កើតឡើងបរិ​យាកាសប្រកួតប្រជែង អាជីវកម្ម  សមត្ថភាពប្រកួតប្រជែងសំរាប់ប្រទេសជាតិ។នាដើមឆ្នាំខាងមុខ ត្រូវបើកចំហរលទ្ធ ផលនៃការកែទម្រង់រដ្ឋបាល នាឆ្នាំ ២០១៤ របស់គ្រប់ក្រសួង ​និងតំបន់។ យើងត្រូវ បើកចំហរ តម្លាភាព ​និងមានបទដ្ឋានច្បាស់លាស់។”

          បញ្ហា១ក្នុងចំណោមបញ្ហាស្នូល ដែលបានលើកយកមកពិភាក្សានៅក្នុង​កិច្ច ប្រជុំនេះគឺស្ថានភាពអនុវត្តកម្មវិធីកសាងច្បាប់ បទបញ្ញាត្តិ និងការងារ​កសាង ចេញ ផ្សាយឯកសារកំណត់អំពីការអនុវត្តច្បាប់ បទបញ្ញាត្តិក្នុងឆ្នាំ ​២០១៤ ផងដែរ៕

ប្រតិកម្មទៅវិញ