កិច្ចប្រជុំលើកទី ៦៣ នៃក្រុមការងារពិសេសទទួល​បន្ទុកគំនិត​ផ្ដូចផ្ដើម​តភ្ជាប់អាស៊ាន

Chia sẻ
(VOVWORLD) - នៅថ្ងទី ២៥ ខែមិនា ឆ្នាំ ២០២១ បានប្រព្រឹត្តិទៅកិច្ចប្រជុំលើកទី ៦៣ នៃ ក្រុមការងារពិសេសទទួលបន្ទុកគំនិតផ្ដូចផ្ដើមតភ្ជាប់អាស៊ាន (IAI) តាមប្រព័ន្ធវីដេអូ។
កិច្ចប្រជុំលើកទី ៦៣ នៃក្រុមការងារពិសេសទទួល​បន្ទុកគំនិត​ផ្ដូចផ្ដើម​តភ្ជាប់អាស៊ាន - ảnh 1កិច្ចប្រជុំលើកទី ៦៣ នៃ ក្រុមការងារពិសេសទទួលបន្ទុកគំនិតផ្ដូចផ្ដើមតភ្ជាប់អាស៊ាន (IAI) តាមប្រព័ន្ធវីដេអូ

លោកឯកអគ្គរដ្ឋទូត Nguyen Hai Bang ប្រធានស្ថានបេសកកម្មវៀតណាម ប្រចាំនៅសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានដឹកនាំកិច្ចប្រជុំនេះ ក្នុងនាមជាប្រធានក្រុមការងារពិសេស IAI ឆ្នាំ ២០២១។ កិច្ចប្រជុំលើកទី ៦៣ នៃក្រុមការងារពិសេសទទួលបន្ទុកការផ្តួចផ្តើមគំនិតតភ្ជាប់អាស៊ានគឺជាកិច្ចប្រជុំជាប្រចាំថ្នាក់តំណាងអចិន្ត្រៃយ៍នៃបណ្ដាប្រទេសជាសមាជិកអាស៊ាន សំដៅពិនិត្យឡើងវិញនូវស្ថានភាពអនុវត្តន៍បណ្ដាគម្រោងក្នុង IAI និងលើកសំណើរដំណោះស្រាយលើកកម្ពស់ថែមទៀត ដើម្បីអនុវត្តន៍ជាក់ស្ដែងនូវរាល់ផែនការការងារ IAI ក្នុងនោះមានការសម្រេចផែនការការងារ IAI សម្រាប់ដំណាក់កាលទី៣  (២០១៦ - ២០២០) និង ចាប់ផ្តើមអនុវត្តន៍គម្រោងការងារ IAI សម្រាប់ដំណាក់កាលទី ៤ (២០២១-២០២៥) ដែលទើបត្រូវបានអនុម័តនៅដំណាច់ឆ្នាំ ២០២០ ផងដែរ៕

ប្រតិកម្មទៅវិញ