អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោកក Nguyen Quoc Dung (រូបថត៖ VNA) |
នៅក្នុងកិច្ចប្រជុំនេះ មន្រ្តីនៃបណ្តាប្រទេសសមាជិកអាស៊ាន បានកត់ សម្គាល់លទ្ធផលវិជ្ជមាននៅក្នុងបណ្តាប្រទេសសមាជិកអាស៊ាននិងការបង្កើនកិច្ចសហប្រតិបត្តិការក្នុងចំណោមស្ថាប័នជំនាញអាស៊ានក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
ថ្លែងនៅក្នុងកិច្ចប្រជុំនេះ ក្នុងនាមជាប្រធាននៃក្រុម ACCWG-PHE អនុរដ្ឋមន្រ្តីក្រសួងការបរទេសលោក Nguyen Quoc Dung បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ក្រុម ACCWG-PHE ក្នុងការសម្របសម្រួលគ្នារបស់ អាស៊ានដើម្បីឆ្លើយតបនឹងការរីករាលដាលនៃជំងឺកូវីដ១៩ក្នុងរយៈពេលកន្លងមក ព្រមទាំងស្នើឱ្យស្ថាប័នជំនាញដែលចំណុះក្រុមការងារនេះ បន្តសហការគ្នាយ៉ាងជិតស្និទ្ធនិងមានប្រសិទ្ធភាព ដើម្បីសម្រេចគំនិតផ្តួចផ្តើមសំខាន់ៗរបស់ អាស៊ានស្តីពីការទប់ស្កាត់ជំងឺកូវីដ១៩ស្របតាមផែនការដែលបានដាក់ចេញ៕