កិច្ចប្រជុំលើកទី ៤ នៃគណៈកម្មការរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន (WEF ASEAN)

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី៦ខែសីហានៅទីស្នាក់ការក្រសួងការបរទេស វៀតណាមបានប្រព្រឹត្តទៅកិច្ចប្រជុំលើកទី៤នៃគណៈកម្មការរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពី អាស៊ាន (WEF ASEAN) ដែលនឹងប្រារព្ធចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលេខាធិការអចិន្ត្រៃយ៍នៃក្រសួងការបរទេស វៀតណាមលោក Bui Thanh Son។ 

ក្នុងកិច្ចប្រជុំនេះលោក Bui Thanh Son បានសង្កត់ធ្ងន់ថា កិច្ចប្រជុំ WEF ASEAN គឺជាសកម្មភាពផ្នែកការទូតមួយដ៏មានសារៈសំខាន់ចំពោះប្រទេសវៀតណាមនៅឆ្នាំ ២០១៨ ដោយបច្ចុប្បន្ននេះមានការចូលរួមថ្នាក់ដឹកនាំនៃបណ្តាប្រទេស អាស៊ាន និងបណ្តាប្រទេសមួយចំនួនផ្សេងៗទៀតក្នុងតំបន់ រាំងទាំងថ្នាក់ដឹកនាំ អង្គការ និងសម្ព័ន្ធក្រុមហ៊ុនជួរមុខនៅលើពិភពលោកទៀតផង។ លោក Bui Thanh Son បានស្នើឲ្យអង្គភាពពាក់ព័ន្ធនានាលើកកំពស់ស្មារតីទទួលខុសត្រូវ ខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីអនុវត្តឲ្យបានល្អនូវកិច្ចការរៀបចំនិងសម្រេចជាស្ថាពរ នៅខែសីហាឆ្នាំ ២០១៨ ព្រមទាំងផ្តោតទៅលើការផ្សព្វផ្សាយ សារថា វៀតណាមជា ប្រទេសមានស្ថិរភាព រស់រវើកនិងព្យាយាមអស់ពី សមត្ថភាពក្នុងការផ្លាស់ប្តូររូបសណ្ឋានកំណើនសេដ្ឋកិច្ច ធ្វើសមាហរណកម្មអន្តរ ជាតិកាន់តែទូលាយនិង ស៊ីជម្រៅរួមទាំងមានភាពម្ចាស់ការ និងចូលរួមយ៉ាង សកម្មក្នុងបដិវត្តន៍ ឧស្សាហកម្មលើកទី៤ សំដៅធានាកិច្ចប្រជុំ WEF ASEAN ទទួលបានជោគជ័យ លើគ្រប់វិស័យផងដែរ។  

កិច្ចប្រជុំ WEF ASEAN ឆ្នាំ២០១៨ មានប្រធានបទថា អាស៊ាន៤.០៖ ស្មារតីសហ គ្រាសនិងបដិវត្តន៍ឧស្សាហកម្មលើកទី៤ ជាវេទិកាដ៏សំខាន់និងមានកិត្យានុភាព ក្នុងតំបន់ ក្នុងគោលបំណងជម្រុញកិច្ចសន្ទនា ចែករំលែក គំនិតផ្តួចផ្តើម និង សហប្រតិបត្តិការរវាងរដ្ឋាភិបាល សហគ្រាស និងអង្គការ សង្គមទាំងក្នុងនិងក្រៅ តំបន់ផងដែរ៕

ប្រតិកម្មទៅវិញ