កិច្ចប្រជុំរដ្ឋមន្រ្តីពាណិជ្ជកម្ម APEC (VMRT) តាមប្រព័ន្ធវីដេអូស្តីពីកូវីដ-១៩

Chia sẻ
(VOVWORLD) - កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីពាណិជ្ជកម្មនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី (APEC) (VMRT) ស្តីពីកូវីដ - ១៩ បានធ្វើឡើងនៅថ្ងៃទី ២៥ ខែកក្កដា តាមប្រព័ន្ធវីដេអូ  ក្រោមអធិបតីភាពលោករដ្ឋមន្រ្តីពាណិជ្ជកម្មនិងឧស្សាហកម្មម៉ាឡេស៊ី លោក Mohamed Azmin Ali។ 
កិច្ចប្រជុំរដ្ឋមន្រ្តីពាណិជ្ជកម្ម APEC (VMRT) តាមប្រព័ន្ធវីដេអូស្តីពីកូវីដ-១៩  - ảnh 1អនុរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មលោក Tran Quoc Khanh បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំ តាមអ៊ិនធឺរណែត

ថ្លែងក្នុងកិច្ចប្រជុំនេះ សមាជិក APEC សុទ្ធតែបានឯកភាពថា រដ្ឋាភិបាល និងប្រជាជនទាំងអស់ក្នុងតំបន់និងជុំវិញពិភពលោក ត្រូវរួមដៃគ្នា សាមគ្គីភាពគ្នា និងបង្កើនកិច្ចសហប្រតិបត្តិការគ្រប់ជាន់ថ្នាក់ប្រកបដោយការប្តេជ្ញាចិត្ត និងការទទួលខុសត្រូវខ្ពស់ ដើម្បីរាំងស្កាត់ជំងឺរាតត្បាត ក៏ដូចជា ដោះស្រាយ ផលវិបាកខាងសេដ្ឋកិច្ចសង្គមដែលបណ្តាលមកពីជំងឺរាតត្បាត កូវីដ -១៩ ។ យ៉ាងណាមិញ APEC គួរតែបន្តប្រមូលធនធាន ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីជួយសមាជិកនានា ក្នុងការដោះស្រាយ នូវផលវិបាកធ្ងន់ធ្ងរបណ្តាលមកពីជំងឺរាតត្បាត ទន្ទឹមនឹងការស្តារសេដ្ឋកិច្ចឡើងវិញឲ្យបានឆាប់ៗ។  

ថ្លែងមតិក្នុងកិច្ចប្រជុំ អនុរដ្ឋមន្រ្តីឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Tran Quoc Khanh បានសង្កត់ធ្ងន់ថា ក្នុងនាមជាប្រធានអាស៊ាន ២០២០ វៀតណាមបានដឹកនាំនិងចូលរួមក្នុងកិច្ចពិភាក្សាជាច្រើន ដោយខិតខំប្រឹងប្រែងដើម្បីស្វែងរកសំលេងរួមនិងគំនិតផ្តួចផ្តើមសម្រាប់រាំងស្កាត់ជំងឺរាតត្បាតនឹងស្ការខឿនសេដ្ឋកិច្ចឡើងក្រោយជំងឺរាតត្បាតផងដែរ។ វៀតណាមជឿជាក់ថា APEC នឹងបន្តលើកកម្ពស់ឆន្ទៈនិងកម្លាំងចលកររបស់សមាជិកនីមួយៗ ក៏ដូចជាស្មារតីសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការអន្តរ ជាតិដ៏រឹងមាំ ដើម្បីរួមគ្នា កសាងអនាគតល្អប្រសើរសម្រាប់តំបន់និងប្រជាជនគ្រប់រូប៕

 

ប្រតិកម្មទៅវិញ