រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម លោក Ngo Xuan Lich និងរដ្ឋមន្ត្រីការបរទេសថៃ |
ក្រោមប្រធានបទ “សន្តិសុខនិរន្តរភាព” កិច្ចប្រជុំនេះ បានគូសសញ្ញាសំខាន់មួយក្នុងការបង្កើនថែមទៀត កិច្ចសហប្រតិបត្តិការយោធាក្នុងតំបន់។ គណៈប្រតិភូយោធាជាន់ខ្ពស់វៀតណាម ដឹកនាំដោយនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ។
នៅឯកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ានទាំងអស់ បានពិភាក្សាលើបណ្តាគំនិតផ្តួចផ្តើមក្របខ័ណ្ឌអាស៊ាន ស្តីពីគោលនយោបាយសន្តិសុខ ជំនួយសុខាភិបាលយោធា និងតួនាទីរបស់អាស៊ានក្នុងការគ្រប់គ្រងព្រំដែន។ រដ្ឋមន្ត្រីទាំងអស់ក៏បានពិភាក្សាលើការបើកទូលាយទំនាក់ទំនងតាមរយៈខ្សែ Hotline ផ្ទាល់ រវាងអាស៊ានជាមួយប្រទេស សន្ទនា រួមមានអាមេរិក នូវែលសេឡង់ អូស្ត្រាលី រុស្ស៊ី កូរ៉េខាងត្បូង ចិន ឥណ្ឌា និងជប៉ុនជាដើម។
រដ្ឋមន្ត្រីទំាងឡាយ គ្រោងនឹងចងក្រងសេចក្តីថ្លែងការណ៍មួយ សំដៅលើកកម្ពស់ការយល់ដឹងអំពីបញ្ហានេសាទខុសច្បាប់ មិនបានរាយការណ៍និងមិនតាមកាលកំណត់ (IUU) ក៏ដូចជាតួនាទីរបស់យោធានៃបណ្តាប្រទេសអាស៊ានក្នុងការគ្រប់គ្រង់បញ្ហានេះ៕