ទិដ្ឋភាពនៃកិច្ចប្រជុំ |
រដ្ឋាភិបាលវៀតណាមតែងតែផ្តល់អាទិភាពដល់ការងារនេះ។ ជាមួយគ្នានេះដែរ វៀត ណាមក៏បានពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាមួយបណ្តាប្រទេសអាស៊ានក៏ដូចជាដៃគូរបស់ខ្លួន ជាពិសេសជាមួយប្រទេសជិតខាងក្នុងការទប់ស្កាត់និងគ្រប់គ្រងគ្រឿងញៀន។ រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក To Lam មានប្រសាស ន៍ថា៖ “ជាមួយនឹងគោលនយោបាយនិងពាក្យស្លោក “ម្ចាស់ការ សកម្មនិងមានការទទួលខុសត្រូវ” វៀតណាមបានត្រៀមខ្លួនជាស្រេច ចូលរួមចំណែកយ៉ាងសកម្មនិងមានការទទួលខុសត្រូវក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបង្កាទប់ទល់នឹងគ្រោះថ្នាក់ពីគ្រឿងញៀន។ ជាពិសេស អនុវត្តន៍យ៉ាងម៉ឺងម៉ាត់និងមានប្រសិទ្ធភាពរាល់កិច្ចព្រមព្រៀងនិងការប្តេជ្ញាដែលបានដាក់ចេញ ជាមួយនឹងអាទិភាពចម្បងគឺកសាងនិងការពារដោយជោគជ័យសហគមន៍រឹងមាំបង្រួបបង្រួម និងការតស៊ូប្រ ឆាំងនឹងគ្រោះថ្នាក់នៃគ្រឿងញៀន”។
នៅក្នុងកិច្ចប្រជុំនេះ គណៈប្រតិភូបានពិភាក្សានិងវាយតម្លៃលើការអនុវត្តផែនការសកម្មភាពអាស៊ានស្តីពីការខិតខំប្រឹងប្រែងការពារសហគមន៍ ប្រឆាំងការជួញដូរគ្រឿងញៀនដំណាក់កាល២០១៦-២០២៥ និងផែនការសហប្រតិបត្តិការអាស៊ានស្តីពីការបង្ការនិងគ្រប់គ្រងផលិតកម្មគ្រឿងញៀន ការជួញដូរគ្រឿងញៀនខុសច្បាប់នៅក្នុងត្រីកោណមាសដំណាក់កាល២០១៧-២០១៩៕