កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីថាមពលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំពាក់ព័ន្ធ

Chia sẻ
(VOVWORLD) -អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមលោក Dang Hoang An បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំនេះ។
កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីថាមពលអាស៊ានលើកទី ៣៧ និងកិច្ចប្រជុំពាក់ព័ន្ធ - ảnh 1នាយករដ្ឋមន្រ្តីថៃលោកPrayut Chan-o-cha  (រូបថត៖ TTXVN)

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីថាមពលលើកទី ៣៧ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី ៣៧  (AMEM ៣៧) និងកិច្ចប្រជុំពាក់ព័ន្ធនានាដោយប្រធានបទ“ ជំរុញការផ្ទេរប្តូរថាមពលតាមរយៈភាពជាដៃគូនិងការច្នៃប្រឌិត ” បានបើកជាផ្លូវការនាព្រឹកថ្ងៃទី ៤ ខែកញ្ញា នៅទីក្រុងបាងកក។ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមលោក Dang Hoang An បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំនេះ។

នៅទីនេះ អង្គប្រជុំបានផ្តោតសំខាន់លើការពិភាក្សាអំពីរាល់បញ្ហាទាក់ទិននានា ក្នុងកិច្ចសហប្រតិបត្តិការថាមពលដើម្បីអភិវឌ្ឍន៍ការច្នៃប្រឌិតអំពីថាមពលក្នុងអាស៊ានក៏ដូចជាជាមួយបណ្តាប្រទេសដៃគូសន្ទនាក្នុងដំណាក់កាលនៃការផ្ទេរប្តូរថាមពលដោយចីរភាពទៅសករាជ ថាមពលប្រកបដោយនិរន្តរភាព។បណ្ដាប្រធានបទពិភាក្សានឹងទាក់ទងទៅនឹងការអភិវឌ្ឍបច្ចេកវិទ្យានិងការច្នៃប្រឌិតក្នុងវិស័យថាមពលដើម្បីធ្វើឱ្យអាស៊ានមានសមត្ថភាពទប់ទល់នឹងសករាជផ្ទេប្ដូរទៅជាថាមពលផងដែរ៕

ប្រតិកម្មទៅវិញ