កិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ ស្ដីពីការថែរក្សា​សន្តិភាព​នៃអង្គការសហប្រជាជាតិជាមួយ​កងកម្លាំងវៀតណាម

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ១៥ ខែមិថុនា នៅទីក្រុងហាណូយ គណកម្មការទទួលបន្ទុកការចូលរួមបេសកកម្មថែរក្សាសន្តិភាពនៅអង្គការសហប្រជាជាតិ នៃក្រសួងការពារប្រទេសវៀតណាមបានរៀបចំ កិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ ជាមួយកងកម្លាំងប្រតិបត្តិការបេសកកម្មថែរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិប្រចាំនៅស៊ូដង់ខាងត្បូង និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល។
កិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ ស្ដីពីការថែរក្សា​សន្តិភាព​នៃអង្គការសហប្រជាជាតិជាមួយ​កងកម្លាំងវៀតណាម - ảnh 1 កិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ ស្ដីពីការថែរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិជាមួយកងកម្លាំង វៀតណាម (រូបថត៖ TTXVN) 

នៅក្នុងកិច្ចប្រជុំនេះ គណៈកម្មការដឹកនាំបានផ្ទៀងស្ដាប់កងកម្លាំង ដែលចូលរួមបេសកកម្មថែរក្សាសន្តិ ភាពនៃអង្គការសហប្រជាជាតិរបស់ វៀតណាម ប្រចាំនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល Awei  ស៊ូដង់ខាងត្បូង និងកងពេទ្យកម្រិត ២ លេខ ២ ប្រចាំនៅ Bentiu ប្រទេសស៊ូដង់ខាងត្បូងបានរាយការណ៍អំពីស្ថានភាពនៃ COVID-19 នៅមូលដ្ឋានរបស់ខ្លួន។ យោងតាមក្រុមអ្នកជំនាញ បានឲ្យដឹងថា ស៊ូដង់ខាងត្បូងគឺជាប្រទេសមួយ ក្នុងចំណោមប្រទេសអាហ្វ្រិកចំនួន ៥ ដែលមានអត្រាកំណើនករណីឆ្លងជំងឺ COVID-19 ខ្ពស់បំផុត ហើយជាប្រទេសមួយនាំមុខគេអំពីគ្រោះថ្នាក់ឆ្លងជំងឺ COVID-19។ កងពេទ្យកម្រិត ២ លេខ ២ ប្រចាំនៅ Bentiu ប្រទេសស៊ូដង់ខាងត្បូងបានធ្វើការព្យាបាលដល់អ្នកជំងឺរាប់រយនាក់។

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោក ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស បានចែករំលែកនូវការលំបាករបស់កម្មាភិបាល និងយុទ្ធជនមួកខៀរបស់វៀតណាម ដែល កំពុងប្រតិបត្តិការនៅតំបន់ដាច់ស្រយាល។ ទន្ទឹមនឹងនេះ លោកឧត្តមសេនីយ៍ឯក បានអះអាងនូវការយកចិត្តទុកដាក់របស់ក្រសួងការពារប្រទេសចំពោះកងកម្លាំងនេះផងដែរ៕

ប្រតិកម្មទៅវិញ