|
ទិដ្ឋភាពនៃកិច្ចប្រជុំ |
(VOVworld)-ក្នុងក្របខ័ណ្ឌនៃ Festival Hue ២០១៦នេះ នាព្រឹកថ្ងៃទី២៩មេសា
នៅទីក្រុងHue ភាគកណ្តាលវៀតណាម ក្រសួងការបរទេសវៀតណាមបានរួម
សហការជាមួយខេត្ត Thua Thien Hue បើកសម័យប្រជុំដំបូង នៃគម្រោង “បង្កើត បណ្តាញបណ្តាទីក្រុងវប្បធម៌នៃវេទិកាសហប្រតិបត្តិការអាស៊ីបូព៌ា-អាមេរិកឡា
ទិន(FEALAC) ដោយមានការចូលរួមរបស់អភិបាលក្រុងនិងតំណាងទីក្រុងរបស់
១៦ប្រទេស”។ គម្រោងនេះបានរៀបចំឡើងសំដៅរួមចំណែកបង្កើនកិច្ចសហប្រ តិបត្តិការអន្តរជាតិថ្នាក់តំបន់រវាងសមាជិកនានាលើវិស័យវប្បធម៌ កីឡា ទេសចរ
ណ៍និងអភិវឌ្ឍន៍។ តាមនោះ រួមចំណែកផ្សព្វផ្សាយនិងបង្កើនការយល់ដឹងរបស់ ប្រជាជននៃប្រទេសនានាអំពី “វេទិកាសហប្រតិបត្តិការអាស៊ីបូព៌ា-អាមេរិកឡាទិន”
ផងដែរ។
ប្រធានបទនានាដែលលើកមកពិភាគ្សានៅក្នុងកិច្ចប្រជុំនេះ ជាមូលដ្ឋាន
សម្រាប់ទីក្រុង Hue ចុះឈ្មោះចូលរួមបណ្តាញបណ្តាទីក្រុងវប្បធម៌ សំដៅរួម ចំណែកឲ្យការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៃខឿនវប្បធម៌និងកិច្ចសហប្រ តិបត្តិការរវាងប្រទេសនានាជាសមាជិកនៃបណ្តាញនេះ៕