នៅលើគណន័យ Twitter ផ្ទាល់ខ្លួន លោកប្រធានាធិបតី Trump បានសរសេរថា: “សប្បាយរីករាយណាស់ដែលត្រលប់មកពីប្រទេសវៀតណាម ជាកន្លែងដ៏អស្ចារ្យ។ យើងខ្ញុំបានធ្វើកិច្ចចរចាដ៏សំខាន់ជាមួយលោក Kim Jong-un ហើយយើងខ្ញុំបានដឹងពីអ្វីៗដែលភាគីកូរ៉េខាងជើងចង់បាន ហើយភាគីកូរ៉េខាងជើងក៏បានដឹងពីអ្វីៗដែលយើងខ្ញុំមានផងដែរ”។ ថ្នាក់ដឹកនាំអាមេរិករូបនេះបានបន្តអះអាងថា ទំនាក់ទំនងរវាងភាគីទាំងពីរគឺ “ល្អណាស់”។
សូមគូសបញ្ជាក់ថា កិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងនៅហាណូយបានបញ្ចប់កាលពីថ្ងៃទី ២៨ ខែកុម្ភៈដោយគ្មានចេញសេចក្តីថ្លែងការណ៍រួមឡើយ។ យោងតាមលោក Trump បញ្ហាចម្បងគឺដោយសារ កូរ៉េខាងជើងចង់លុបបំបាត់ចោលទាំងស្រុង នូវបទដាក់ទណ្ឌកម្ម ខណៈដែលអាជ្ញាធរអាមេរិកមិនអាចឆ្លើយតបចំពោះប្រការនេះ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងកិច្ចប្រជុំ ថ្នាក់ដឹកនាំកូរ៉េខាងជើង លោក Kim Jong-un បានលើកឡើងសំណើរមួយ ស្តីពីបញ្ឈប់ការធ្វើតេស្តនុយក្លេអ៊ែរនិងមីស៊ីលរយៈចម្ងាយឆ្ងាយដោយគ្មានកាលកំណត់ ហើយជាថ្នូរវិញប្រធានាធិបតីអាមេរិក លោក Donald Trump ត្រូវសន្យា មិនបង្កើនបទដាក់ទណ្ឌកម្មនៅលើកូរ៉េខាងជើង។ នេះត្រូវបានចាត់ទុកថាជាលទ្ធផលវិជ្ជមាននៃកិច្ចប្រជុំលើកនេះផងដែរ៕