កិច្ចប្រជុំកំពូលសហភាពអឺរ៉ុបបានចាប់ផ្តើមជាមួយនឹងបញ្ហាក្តៅគគុកជាច្រើន

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១៤ ខែធ្នូ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប (EU) បានចាប់ផ្តើមកិច្ចប្រជុំកំពូលចុងក្រោយប្រចាំឆ្នាំនៅទីក្រុងប្រ៊ុចសែល (បែលហ្សិក) ជាមួយនឹងរបៀបវារៈរួមទាំងប្រធានបទក្តៅគគុកជាច្រើន។ 
កិច្ចប្រជុំកំពូលសហភាពអឺរ៉ុបបានចាប់ផ្តើមជាមួយនឹងបញ្ហាក្តៅគគុកជាច្រើន - ảnh 1នាយករដ្ឋមន្ត្រីហុងគ្រី Viktor Orban (កណ្តាល ឆ្វេង) ប្រធានាធិបតីបារាំង Emmanuel Macron (កណ្តាលស្តាំ) និងនាយករដ្ឋមន្ត្រីអូទ្រីស Karl Nehammer (កណ្តាល) ក្នុងកិច្ចប្រជុំកំពូល EU នៅទីក្រុង Brussels ប្រទេសបែលហ្សិក ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៣ (រូបថត៖ AFP/TTXVN)

ប្រធានបទរួមមានៈ ការបើកកិច្ចចរចាចូលជាសមាជិកសហភាពអឺរ៉ុបសម្រាប់អ៊ុយក្រែន និងម៉ុលដូវ៉ា; បង្កើនការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់អ៊ុយក្រែន; ការបន្តថវិកាច្រើនឆ្នាំរបស់សហភាពអឺរ៉ុបដែលកំពុងអស់ដោយសារវិបត្តិ; គោលនយោបាយសន្តិសុខ ការធ្វើចំណាកស្រុកនៅទូទាំងសហភាពអឺរ៉ុប និងជម្លោះនៅអ៊ុយក្រែន មជ្ឈិមបូព៌ា...។

កិច្ចប្រជុំកំពូល EU គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៤-១៥ ខែធ្នូ។ ទោះជាយ៉ាងណាក៏ដោយ យោងតាមមន្ត្រីសហភាពអឺរ៉ុប នេះនឹងក្លាយជាកិច្ចប្រជុំដ៏លំបាកមួយ ហើយអាចចំណាយពេលយូរជាងការរំពឹងទុក។ ដូច្នេះហើយ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel បានអំពាវនាវដល់មេដឹកនាំទាំងអស់នៃរដ្ឋជាសមាជិកសហភាពអឺរ៉ុប “ត្រូវបំពាក់ដោយស្មារតីនៃការសម្របសម្រួល ស្មារតីនៃការទទួលខុសត្រូវរួម និងដាក់ផលប្រយោជន៍ និងតម្លៃរបស់សហភាពជាកំពូល”៕

ប្រតិកម្មទៅវិញ