វ៉ាក់សាំង បង្ការកូវីដ ១៩ របស់ Pfizer-BioNTech (រូបថត៖ AFP / VNA) |
នាយប់ថ្ងៃទី ២១ ខែឧសភា (ម៉ោងក្នុងតំបន់) កិច្ចប្រជុំកំពូលស្តីពីសុខាភិបាលពិភពលោក ដែលត្រូវបានគណៈកម្មការអឺរ៉ុប (EU) និងអ៊ីតាលីរៀបចំឡើងតាមប្រព័ន្ធវីដេអូ បានបិទបញ្ចប់ ដោយថ្នាក់ដឹកនាំនៃបណ្ដាប្រទេសអ្នកមាន និងតំណាងក្រុមហ៊ុនឱសថបានសន្យាថា នឹងខិតខំប្រឹងប្រែងច្រើនថែមទៀត សំដៅជួយឧបត្ថម្ភការប្រយុទ្ធប្រឆាំងជំងឺរាតត្បាកូវីដ ១៩នៅលើពិភពលោក ពោលគឺ បង្កើនប្រភពផ្គត់ផ្គង់វ៉ាក់សាំងដល់បណ្ដាប្រទេសក្រីក្រ។
អង្គប្រជុំបាន អនុម័តលើ“ សេចក្តីប្រកាសទីក្រុងរ៉ូម”ដោយអំពាវនាវឱ្យមាន“ ការផ្តល់អាជ្ញាប័ណ្ណស្ម័គ្រចិត្ត” ទាក់ទងនឹងការប្រកាសនីយបត្រវ៉ាក់សាំង និងការផ្ទេរប្រគល់បច្ចេកវិទ្យា សំដៅជំរុញផលិតកម្មវ៉ាក់សាំង។
នៅក្នុងកិច្ចប្រជុំនេះ តំណាងក្រុមហ៊ុនឱសថ Pfizer, Moderna Johnson & Johnson គណៈកម្មការអឺរ៉ុប (EU) និង មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក៏បានប្រកាសផ្ដល់ជំនួយដល់បណ្ដាប្រទេសក្រីក្រប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ផងដែរ៕