កិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុប ត្រូវបានគ្របដណ្តប់ដោយសារ «សង្គ្រាមវ៉ាក់សាំង»

Chia sẻ
(VOVWORLD) -  អាទិភាពធំបំផុតរបស់អឺរ៉ុបនៅពេលនេះ គឺពន្លឿនការចាក់វ៉ាក់សាំងកូវីដ-១៩ សម្រាប់ប្រជាជន ហើយកិច្ចប្រជុំកំពូលលើកនេះ នឹងចំណាយពេលវេលាភាគច្រើន ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តអាទិភាពទាំងនេះ។

ប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសសមាជិកសហភាពអឺរ៉ុប (EU) បានបើកកិច្ចប្រជុំកំពូលតាមប្រព័ន្ធវីដេអូ រយៈពេល២ថ្ងៃ (ថ្ងៃទី ២៥ ដល់ថ្ងៃទី ២៦ ខែមីនា ) ក្រោមប្រធានបទទាក់ទងនឹងសង្រ្គាមជុំវិញប្រភពផ្គត់ផ្គង់ដល់វ៉ាក់សាំងកូវីដ-១៩, ទំនាក់ទំនងតានតឹងរវាងប្រទេសលោកខាងលិចនិងរុស្ស៊ីនិងទួរគី រួមទាំងអនាគតនៃទំនាក់ទំនងនៃរវាងប្រទេសសម្ព័ន្ធមិត្តនិងអាមេរិក»។

នៅក្នុងលិខិតអញ្ជើញចូលរួមកិច្ចប្រជុំកំពូល ដែលបានផ្ញើរទៅកាន់ប្រមុខរដ្ឋាភិបាលបណ្តាប្រទេសសមាជិក អឺរ៉ុបកាលពីថ្ងៃទី ២៤ ខែមីនា ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel បានសង្កត់ធ្ងន់ថា អាទិភាពធំបំផុតរបស់អឺរ៉ុបនៅពេលនេះ គឺពន្លឿនការចាក់វ៉ាក់សាំងកូវីដ-១៩ សម្រាប់ប្រជាជន ហើយកិច្ចប្រជុំកំពូលលើកនេះ នឹងចំណាយពេលវេលាភាគច្រើន ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្តអាទិភាពទាំងនេះ៕

ប្រតិកម្មទៅវិញ